ចង់ស្រក់ទឹកភ្នែក ពេលមកឃើញទិដ្ឋភាពក្រោយពិធីបូជាសព ខេមរៈ ស្រីពៅ និងត្រូវយកធាតុបោះក្នុងទឹកទន្លេ

ក្រោយពេលដែលសពតារាចម្រៀង ខេមរៈ ស្រីពៅ ត្រូវបានបូជាតាមប្រពៃណីនៅវត្ត​សំរោងអណ្ដែត ពោរពេញដោយភាពសោកសង្រែងនៃគ្រួសារនៃសព និងអ្នកគាំទ្រទូទាំងប្រទេស។ អ្វីដែលគួរឲ្យរំជួលចិត្តនោះគឺមានរូបភាពបង្ហាញនូវទិដ្ឋភាពក្រោយពិធីបូជារួចរាល់ ពោលគឺក្រុមគ្រួសារ និងតាអាចារ្យនាំយកធាតុបោះចូលទៅក្នុងទឹកទន្លេដើម្បីឲ្យវិញ្ញាណក្ខន្ធបានទៅកាន់សុគតិភព និងឲ្យត្រជាក់ត្រជុំដូចទឹកទន្លេ។

ពិធីបោះធាតុចូលទន្លេនេះគេសង្កេតឃើញមិនមានវត្តមានរបស់ខេមរៈ សិរីមន្ត ឡើយមានតែវត្តមានរបស់លោក ខេមរៈ ប៊ុនថន ដែលបង្ហាញនូវភាពស្ងៀមស្ងាត់ ទឹកមុខស្រពាប់ស្រពោន។ គួររំលឹកថាពិធីបុណ្យ៧ថ្ងៃរបស់ខេមរៈ ស្រីពៅ នឹងធ្វើឡើងនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ នៅឯគេហដ្ឋាន នៅមុខសួនសុបិន្តចំការព្រីង ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕ ប្រភព៖ Khmernote TV