រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ឆ្ងល់ទាក់ទងនឹងរឿងគ្រោះថ្នាក់ចរាចរណ៍បុកគេស្លាប់ ហើយរត់គេចខ្លួន កើតមានច្រើនជាងអ្នកផឹករត់ទៅទៀត

នាពេលបច្ចុប្បន្ននេះ យើងសង្កេតឃើញករណីគ្រោះថ្នាក់ចរាចរណ៍តែងតែកើតមានឡើងស្ទើរតែរៀងរាល់ថ្ងៃមិនមានថ្ងៃណាស្បើយឡើយ ហើយមានករណីខ្លះទៀតបានបណ្តាលឲ្យមានមនុស្សស្លាប់ និងរបួសជាច្រើននាក់ផងដែរ។ ចំណែកឯករណីម្ចាស់យានយន្តបើកបរក្នុងល្បឿនលឿន ហើយបុកជនរងគ្រោះរហូតដល់ស្លាប់ រួចជនបង្ករត់គេចខ្លួនបាត់ស្រមោលនោះ ក៏កើតមានជាច្រើនករណីផងដែរ។

ដោយសារតែមើលឃើញករណីនេះឧស្សាហ៍កើតឡើងញញឹកញាប់ពេល ទើបឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន មានការងឿងឆ្ងល់ចង់ដឹងពីចំនួនការចាប់ខ្លួនជនបង្ក ដែលបើកបុកគេស្លាប់ ហើយរត់គេចខ្លួន។ ឯកឧត្តមបានឲ្យដឹងដូច្នេះថា “មកពីវត្តវិញ ក៏នឹកចង់សួរខាងនគរបាលនូវសំនួរមួយៈ តើក្នុងចំណោមអ្នកបើកបុកគេស្លាប់ហើយរត់គេចខ្លួន តើមានប៉ុន្មានភាគរយដែលយើងតាមចាប់បាន ? មិនមែនរឿងសួរដុតទេ តែឃើញបុករត់នេះវាហាក់ដូចជាមានច្រើនជាងអ្នកផឹករត់ទៅទៀត !”៕

ប្រភព៖ Khmernote TV