គ្រាន់តែឮដំណឹងថា នាយក្តឹប វិលត្រលប់មកផ្ទះវិញភ្លាម អ្នកនាង ចន ច័ន្ទលក្ខិណា ទៅសួរសុខទុក្ខដល់ផ្ទះភ្លាមតែម្តង

កាលពីម្សិលមិញថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩នេះ តារាកំប្លែងជើងចាស់ នាយក្តឹប ត្រូវបញ្ជូនត្រលប់មកផ្ទះវិញ ក្រោយក្រុមគ្រូពេទ្យថៃបានព្យាយាមព្យាបាលអស់ពីសមត្ថភាព។ ស្ថានភាពជំងឺរបស់ នាយក្តឹប គឺនៅតែមានស្ថានភាពធ្ងន់ធ្ងរ មិនធូរស្រាកស្រាន្ត ដោយលោកបានកើតមានជំងឺស្ពោត​សរសៃឈាម​ខួរក្បាល និង​ជំងឺ​មួយ​ចំនួន​ទៀត។ ទោះបីជាក្រុមគ្រូពេទ្យថៃបាននិយាយថា គ្មានសង្ឃឹមក្តី ក៏ក្រុមគ្រួសាររបស់ នាយក្តឹប នៅតែមិនបោះបង់ចោលក្តីសង្ឃឹមនោះឡើយ។

យ៉ាងណាមិញ គ្រាន់តែឮដំណឹងថា នាយក្តឹប វិលត្រលប់មកផ្ទះវិញ ប្រធានសមាគមនមិត្តសិល្បស្មគ្រ័ចិត្តជួយសង្គម អ្នកនាង ចន ច័ន្ទលក្ខិណា និងក្រុមការងារ បានធ្វើការទៅសួរសុខទុក្ខភ្លាមតែម្តង។ ដោយអ្នកនាងមិនអាចនៅសុខ បាននោះទេ យ៉ាងណាក៏ត្រូវតែទៅជួបមុខ លោកពូក្តឹប ដើម្បីដឹងពីស្ថានភាពជម្ងឺ និងសុខទុក្ខ ហើយអ្នកនាង ចន ច័ន្ទលក្ខិណា ក៏បាននាំយកនៅថវិកាមួយចំនួនជូនក្រុមគ្រួសារ នាយក្តឹប ដូចគ្នា៕

ប្រភព៖ Khmernote TV