ចាប់បានហើយ អ្នកដើរបិទក្រដាសផ្សព្វផ្សាយឥតសណ្តាប់ធ្នាប់តាមសាធារណៈ

រាជធានីភ្នំពេញ៖ នាថ្ងៃអង្គារ ៩រោច ខែបុស្ស ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០១៩ វេលាម៉ោង០៩ និង០០នាទីយប់​ កម្លាំងសណ្តាប់ធ្នាប់ខណ្ឌជ្រោយចង្វារបានដេីរល្បាត​ បានប្រទះឃេីញជនបង្ក​ ០៣រូប ដែលរួមមាន​៖ ជនទី១​-ឈ្មោះ ហុឹន​ សុភ័ក្ត្រ​ ភេទប្រុស​ អាយុ​ ៣១ឆ្នាំ ជនទី២​-ឈ្មោះ ខាត់​ សុវត្ថិ​ ភេទប្រុស​ អាយុ​ ១៨ឆ្នាំ​ និង ជនទី៣-ឈ្មោះ Tan wan Kit ភេទប្រុស​ សញ្ជាតិ​ ម៉ាឡេសុី​ អាយុ​ ២៤ឆ្នាំ​ បានដេីរបិទស្ទីកគ័រអនាធិបតេយ្យក្នុងន័យផ្តល់សេវាកម្ចីឥណទាននៅតាមផ្លូវជាតិលេខ៦​ ចាប់ពីចំណុចរង្វង់មូលព្រហ្មបាយ័នរហូតដល់ស្ពានទី១​ ដោយបិទទៅតាមរបង​ បង្គោលភ្លេីង​​ នៅតាមស្លាកផ្សព្វផ្សាយពាណិជ្ជកម្ម​.ល​.​។

ទង្វេីនេះធ្វេីអោយខូចសណ្តាប់ធ្នាប់សាធារណ:នៅក្នុងមូលដ្ឋាន​ និងល្មេីសទៅនឹងបំរាមរបស់សាលារាជធានីភ្នំពេញ​ បន្ទាប់ពីកម្លាំងសណ្តាប់ធ្នាប់ខណ្ឌបានឃាត់ខ្លួនរួច​ បានបញ្ចូនមកសាលាខណ្ឌ​ ដេីម្បីធ្វេីកិច្ចសន្យា​អោយបញ្ឈប់សកម្មភាពនេះបន្តទៅទៀត៕

អត្ថបទ៖ សេម ប្រភព៖ Khmer Note