ភ័យប្រហោងពោះ! លោក ខេម កើតអ្វីបានសុទ្ធតែឈាមប្រឡាក់ពេញអាវបែបនេះ

តារាចម្រៀងប្រចាំផលិតកម្មថោន លោក ខេម ជាតារាចម្រៀងប្រុសដែលមានសម្លេងក្រអួនក្រអៅ ជាមួយទឹកដមពិរោះជាពិសេសលើបទ មនោសញ្ចេតនាតែម្តង។ ថ្មីៗនេះតារាប្រុសរូបនេះបានធ្វើឲ្យប្រិយមិត្តភ្ញាក់ផ្អើលរន្ធត់ចិត្តព្រោះតែលោកបានបង្ហោះរូបរាងកាយ ប្រឡាក់ទៅដោយឈាមជោគ នៅលើទំព័រផ្លូវការរបស់លោកជាមួយពាក្យមួយឃ្លាថា «ទៀត​ហើយខ្ញុំ ខុស​បច្ចេកទេស»។ ប្រិយមិត្តជាច្រើនបានខំមិនសួរដោយការងឿងឆ្ងល់ តើលោក ខេម កើតអ្វី? តាមពិតទៅនេះប្រហែលជាឈុតមួយនៅក្នុង MV បទចម្រៀងថ្មីរបស់លោកតែប៉ុណ្ណោះ យ៉ាងណាមិញរូបមួយសន្លឹករបស់លោកធ្វើឲ្យប្រិយមិត្តជាច្រើនភ័យប្រហោងពោះ៕

ប្រភព៖ Khmernote TV