អស់ទាស់តែម្តង! ធូរេនប្រភេទនេះមួយផ្លែថ្លៃជិតស្មើរម៉ូតូស៊េរីទំនើបមួយគ្រឿងឯណោះ

ឥណ្ឌូនេស៊ី៖ ធូរេនដ៏កម្រត្រូវបានគេដាក់លក់ក្នុងតម្លៃជិត ១ ពាន់ដុល្លារ​នៅក្នុងផ្សារទំនើបមួយកន្លែងក្នុងប្រទេសឥណ្ឌូនេស៊ី។ ធូរេនដែលមានតម្លៃខ្ពស់នេះគឺជាធូរេនប្រភេទ J-Queen ហើយវាត្រូវបានគេដាក់លក់ក្នុងតម្លៃ ១៤ លាន Rupiah (៩៩៣ ដុល្លារអាមេរិក)។ បើតាមម្ចាស់ចំការធូរេនបានប្រាប់ឲ្យដឹងថា ធូរេនេះជាប្រភេទធូរេនកម្រ ដែលមានទំហំធំ និងឆ្ងាញ់ជាងធូរេនធម្មតា ហើយធូរេនប្រភេទនេះមួយដើមអាចមានផ្លែច្រើនបំផុត ២០ផ្លែប៉ុណ្ណោះ ហើយក្នុងរយៈពេល ៣ ឆ្នាំ​ទើបវាមានផ្លែម្តង។

ការដាំដុះ និងថែរក្សាដើមធូរេនប្រភេទនេះក៏ពិបាកដែរ ព្រោះវាត្រូវការរើសប្រភេទដី និងត្រូវការទឹកច្រើនណាស់។ សម្រាប់អ្នកប្រើប្រាស់បណ្តាញសង្គមឥណ្ឌូនេស៊ីជាច្រើនបានបញ្ចេញមតិថា ធូរេននេះមានតម្លៃអាចទិញម៉ូតូមួយគ្រឿងបាន ហើយពួកគេគ្មានលិទ្ធភាពទិញវាយកមកញ៉ាំនោះទេ ដូចនេះពួកគេសុំត្រឹមតែថតរូបជាមួយនឹងធូរេននេះ និងបង្ហោះលេងតាម Facebook ប៉ុណ្ណោះ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Khmer Note