លែងចឹងហ្មង! សុខ សោម៉ាវត្តី ប្រកាសថាចង់បានកូនភ្លោះ

តារាសម្តែងស្រី អ្នកនាង សុខ សោម៉ាវត្តី ដែលជាតារាសម្តែងឆ្នើមមួយរូបដែលសម្បូរទៅដោយទេពកោសល្យ មិនថាតួកាចឆ្នាស់ ក្រមិចក្រមើម ឬតួកម្សត់នោះទេ ក៏អ្នកនាងធ្វើបានទាំងអស់។ ក្រៅពីអាជីពសម្តែងអ្នកនាង សុខ សោម៉ាវត្តី ក៏មានអាជីពជាពិធីករដ័ឆ្នើមមួយរូបផងដែរ ដោយរយៈក្រោយនេះគេសង្កេតឃើញអ្នកនាង ហាក់មានភាពមមាញឹកជាមួយការងារសិល្បៈ មិនថាថតខ្សែភាពយន្ត ពិធីករ និងសម្តែងកាយវិការបទចម្រៀងនោះទេ។

ស្រាប់តែថ្មីៗនេះ អ្នកនាងបានបង្ហោះរូបនៅលើគណនីហ្វេសប៊ុកដោយបានបង្ករការភ្ញាក់ផ្អើលដល់ប្រិយមិត្តជាច្រើន ជាមួយសារថា «It’s all about I wish pleas my dream come true» ដោយមានរូបអេកូកូនភ្លោះនៅខាងក្រោម ដែលអាចឲ្យគេសន្មត់បានថាអ្នកនាង កំពុងស្រម៉ៃចង់បានកូនភ្លោះ។ គួរបញ្ជាក់ឲ្យដឹងផងដែរថា តារាសម្តែងស្រីឆ្នើម អ្នកនាង សុខ សោម៉ាវត្តី បានលែងលះគ្នាជាមួយអតីតស្វាមី លោក ទូច ដាណារ៉ា ជាច្រើនឆ្នាំមកហើយ ដោយបានបន្សល់នូវចំណងដៃកូនស្រីមួយរូបឈ្មោះថា ចាស្មីន។ បច្ចុប្បន្ននេះ អ្នកនាង សុខ សោម៉ាវត្តី កំពុងសាងស្នេហ៍យ៉ាងផ្អែមល្ហែមជាមួយតារាសម្តែងប្រុសវ័យក្មេងលោក លី វ៉ាហេទ តែមិនទាន់បានប្រកាសជាផ្លូវការនៅឡើយទេ៕​​ ប្រភព៖ Khmernonte TV