ក្រុម ស៊ាន ពិសិដ្ឋ គ្រងជើងឯក ខណៈក្រុម PCO FC ម្ចាស់ជើងឯកឆ្នាំចាស់បានត្រឹមលេខ៤នៃពានរង្វាន់ Tiger Street Football Festival 2019 មណ្ឌលខេត្តបាត់ដំបង

ខេត្តបាត់ដំបង៖ ក្រុម ស៊ាន ពិសិដ្ឋ បានគ្រងតំណែងជើងឯកក្នុងព្រឹត្តិការណ៍ការប្រកួតនៃក្របខណ្ឌពានរង្វាន់ Tiger Street Football Festival 2019 មណ្ឌលខេត្តបាត់ដំបង ក្រោយពីយកឈ្នះលើក្រុម Tiger Night ក្នុងលទ្ធផល៣ទល់០ នៅវគ្គផ្តាច់ព្រ័ត្រនាយប់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩នេះនៅពហុកីឡដ្ឋានស្តាតចាស់វាលបែកចាន ទីរួមខេត្តបាត់ដំបង។

ចំណែកក្រុម PCO FC ម្ចាស់ជើងឯកឆ្នាំចាស់បានត្រឹមតែលេខ៤ ក្រោយពីចាញ់ក្រុម Fox Zone FC ជាលទ្ធផល១ទល់២ នៅវគ្គផ្តាច់ព្រ័ត្រដូចគ្នា។ សម្រាប់រង្វាន់ក្រុមជើងឯកប្រចាំមណ្ឌលខេត្តបាត់ដំបង គឺក្រុមស៊ាន ពិសិដ្ឋ ទទួលបានប្រាក់រង្វាន់១៥០០ដុល្លារ ក្រុម Tiger Night ជើងឯករងបានទៅលើក្រុម ប្រាក់រង្វាន់១០០០ដុល្លារ ក្រុមចំណាត់ថ្នាក់លេខ៣បានទៅលើក្រុម Fox Zone FC “A” ប្រាក់រង្វាន់៥០០ដុល្លារ ក្រុមចំណាត់ថ្នាក់លេខ៤ បានទៅលើក្រុម PCO FC ប្រាក់រង្វាន់២០០ ដុល្លារ ។

ដោយឡែកសម្រាប់ខេត្តបាត់ដំបងដែលជាមណ្ឌលទី៤នេះគណៈកម្មាធិការរៀបចំការប្រកួតយកតែ៩ក្រុមរួមមានក្រុម Norea Team ក្រុម Ochar FC ក្រុម Tiger Night ក្រុម PCO FC ក្រុម ខ្លាចាស់ “A” ក្រុម Fox Zone FC “A” ក្រុម ឌី ស៊ី ស៊ី ក្រុម យុវជនទួលតាឯក “B” និងក្រុមស៊ាន ពិសិដ្ឋ ដើម្បីទៅចូលរួមការប្រកួតវគ្គផ្តាច់ព្រ័ត្រទូទាំងប្រទេស នៅរាជធានីភ្នំពេញ ថ្ងៃទី១៦ និងទី១៧ មីនា ២០១៩ ខាងមុខនេះ ជាពិសេសមានឱកាសជួបផ្ទាល់ជាមួយកំពូលតារាបាល់ទាត់អន្តរជាតិ គឺកីឡាករបាល់ទាត់ Ronaldinho។

សម្រាប់ការប្រកួតជម្រុះក្នុងកម្មវិធី Tiger street Football Festival 2019 នឹងធ្វើឡើងនៅមណ្ឌលបន្ទាប់ទៀតគឺក្រុងប៉ោយប៉ែត នៅថ្ងៃទី២-៣ ខែកុម្ភៈ ឆ្នាំ២០១៩ នៅបរិវេណផ្សាររាត្រី ជិតកាស៊ីណូផ្កាយ៥ គណៈកម្មាធិការរៀបចំការប្រកួតយកតែ៦ក្រុម ។

បន្ទាប់ពីការប្រកួតជ្រើសរើសជើងឯក Tiger street Football Festival 2019 ប្រចាំមណ្ឌលខេត្តបាត់ដំបងបានបញ្ចាប់មក យើងក៏មានកម្មវិធីប្រគំតន្រ្តីកាន់តែធំជាងមុនឆាកតន្រ្តីកាន់តែ ទំនើប និងមានក្លឹបទឹកកកថៃហ្គ័រគ្រីស្តាល់ ភ្លើងពណ៌ចម្រុះ នឹងមានការអញ្ជើញចូលរួមសម្តែងពី សំណាក់តារាល្បីប្រចាំ ព្រះរាជាណាចក្រកម្ពុជារួម លោក ព្រាប សុវត្ថិ កញ្ញា ឱក សុគន្ធកញ្ញា កញ្ញា សួស វីហ្សា លោក សូណូ លោក វង្ស តារារតនា Khmeng Khmer និងឌីជេ Maily។ ស្រាបៀរថៃហ្គ័រជាស្រាបៀរដែលមានគុណភាពខ្ពស់លំដាប់ថ្នាក់អន្តរជាតិមានដើមកំណើតតាំងពីឆ្នាំ១៩៣២នៅប្រទសសិង្ហបុរីនិងមានលក់នៅច្រើនជាង៧០ប្រទេសនៅទូទាំងពិភពលោកហើយស្រាបៀរថៃហ្គ័រឈ្នះពានរង្វាន់លំដាប់ថ្នាក់ អន្តរជាតិច្រើនជាង៤០មេដាយផ្នែករសជាតិនិងគុណភាព។

សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការ របស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH
ពិសាដោយការទទួលខុសត្រូវ៕