ពែកមី រងកម្មណាស់ ថ្ងៃមុនគេជេរផ្អើល Facebook ដោយសារការលេងសើចរបស់លោក ហេង ឡុង ឥលូវគេជេរម្តងទៀតរឿងចូលឆ្នាំចិន ព្រោះតែ…

នាថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៩ នេះគេសង្កេតឃើញថាមានប្រជាពលរដ្ឋខ្មែរមានសែស្រឡាយកាត់ចិនជាច្រើនបានរៀបចំពិធីសែនចូលឆ្នាំចិន ដើម្បីឧទ្ទិសកុសលជូនដូនតាដែលបានចែកឋានទៅលោកខាងមុខ ហើយក្នុងនោះក៏ឃើញមានសិល្បៈករ សិល្បៈការនី ជាច្រើនក៏បានរៀបចំពិធីសែនចូលឆ្នាំចិន មិនខុសពីបងប្អូនមួយចំនួនដែរ។ ទន្ទឹមនឹងនេះដែរ នាយ ពែកមី តារាកំប្លែងល្បីឈ្មោះប្រចាំស្ថានីយទូរទស្សន៍ CTN និងជាតារាចម្រៀងប្រចាំផលិតកម្មថោន ក៏បានរៀបចំម្ហូបអាហារ សែននៅក្នុងផ្ទះរបស់លោកដូចគ្នា ដោយបានបង្ហោះសារមួយឃ្លាក្នុងឪកាសនោះដែរ។

ប៉ុន្តែអ្វីដែលនាយ ពែកមី ទទួលបានក្រោយពេលបង្ហោះរូបថត និងសារទាំងនោះនៅលើ Facebook ស្រាប់តែមានគេ Comment រិះគន់លោកកប់ៗមាត់ទៅវិញ ដោយអ្នកខ្លះថាលោកមុខខ្មែរសុទ្ធ តែមកសែនចិនអីដែរ ខណៈដែលអ្នកខ្លះទៀតថា ពេលនៅក្រ ខ្មែរសុទ្ធ ដល់ពេលមានបាន កាត់ចិននឹងគេដែរ រហូតដល់នាយពែកមី បង្ហោះតបវិញថា៖ ” ខ្ញុំខ្មែរទេ​ ខ្ញុំគ្រាន់តែសែនជូនដូនតាខ្ញុំដែលស្លាប់ទៅ​ ចូលឆ្នាំខ្មែរខ្ញុំក៏ទៅវត្ត​ កសាងវត្ត​ដែ​ មិនបានភ្លេចកំណេីត​ ហេីយគ្រាន់តែសែនចឹងសោះចាំបាច់ថាក្រមានអី​ ខ្ញុំអត់យល់អ្នករិះគន់សោះ “។ គួរបញ្ជាក់ផងដែរថា មួយរយៈពេលនេះនាយពែកមី មានរឿងជាច្រើននៅលើ Facebook ដូចជា កាលពីប៉ុន្មានថ្ងៃមុនលោក ហេង ឡុង បង្ហោះវិដេអូ សំលេងរបស់លោក ផ្លែផ្កា ដាក់លោក ខេម រហូតគេជេរ ពេញ Facebook ដោយសារតែការលេងសើចរបស់លោក ហេង ឡុង ឥលូវមកជួបការជេរម្តងទៀតរឿងចូលឆ្នាំចិន៕ ប្រភព៖ Khmernote.tv