ទ្រូម៉ាន់នី បង្ហើបថានឹងចែកកាដូដ៏ភ្ញាក់ផ្អើលមួយទៀតដល់អ្នកប្រើ TrueMoney App ក្រោយចូលឆ្នាំចិន (វីដេអូ)

ភ្នំពេញ៖ កាលពីចូលឆ្នាំសកល២០១៩ ថ្មីៗនេះ ក្រុមហ៊ុនទ្រូម៉ាន់នីបានធ្វើឲ្យសង្គមអ្នកប្រើអ៊ែប (App) កក្រើកម្តងហើយ គឺការបញ្ចូលលុយទូរសព្ទអត់អស់លុយតាមកម្មវិធីទ្រូម៉ាន់នី ឬភាសាយុវវ័យហៅថា ទ្រូម៉ាន់នីអ៊ែបនេះឯង។ តើការផ្តល់ជូនពិសេសថ្មីមួយទៀតនេះជាអ្វីទៅ?

បើយោងតាមសម្តីរបស់លោក ឈន់ សកល នាយកទីផ្សារក្រុមហ៊ុនទ្រូម៉ាន់នី បានបង្ហើប្រាប់ឲ្យដឹងតាមទូរសព្ទកាលពីព្រឹកមិញនេះថា៖ « យើងមិនអាចប្រាប់លម្អិតបានទេថា កាដូនោះជាអ្វី តែអ្វីដែលក្រុមហ៊ុននឹងផ្តល់ជូននោះ គឺសម្រាប់អតិថិជនទ្រូម៉ាន់នីទាំងអស់។ កាដូថ្មីដែលជាការផ្តល់ជូនក្នុងពេលឆាប់ៗនេះ គឺមានឈ្មោះថា ថង់លាភ ដូចដែលបានបង្ហាញក្នុងវីដេអូ។ »

មួយរយៈកាលថ្មីៗនេះ ក្រុមហ៊ុនទ្រូម៉ាន់នីបានធ្វើឲ្យកក្រើកជាមួយការផ្តល់ជូនជាបន្តបន្ទាប់ ដែលធ្វើឲ្យស្រទាប់យុវវ័យជាច្រើននាំគ្នាទាញយកកម្មវិធីទ្រូម៉ាន់នីដាក់ក្នុងទូរសព្ទដៃស្ទើគ្រប់គ្នា តាមរយៈការផ្តល់ជូនអត្ថប្រយោជន៍ជាច្រើនដល់អ្នកប្រើកម្មវធីដូចជា បញ្ចូលលុយទូរសព្ទ ផ្ញើលុយឥតគិតថ្លៃ បញ្ចុះតម្លៃលើការញ៉ាំអាហារ ទិញទំនិញ ចាក់សាំង ជាដើម ជាពិសេស ទិញសំបុត្រកុនមិនចាំបាច់តម្រង់ជួរជាមួយការបញ្ចុះតម្លៃ និងមានតែមួយគត់នៅកម្ពុជា។ សូម្បីតែក្រុមការងារអ្នកសារព័ត៌មានរបស់យើងក៏ប្រើកម្មវិធីទ្រូម៉ាន់នីសឹងគ្រប់គ្នាដែរ។

សម្រាប់អ្នកដែលមិនទាន់មានកម្មវិធីទ្រូម៉ាន់នី សូមចុច https://goo.gl/skFKGa ដើម្បីទាញយកកម្មវិធី ហើយរង់ចាំទទួលការផ្តល់ជូនពិសេសៗទាំងអស់គ្នា ។ ព័ត៌មានបន្ថែមសូមទាក់ទង 023 999 639 ឬចូលទៅកាន់ហ្វេសប៊ុក https://www.facebook.com/TrueMoneyCambodia/៕

\