លោកចាងហ្វាង ជូន ១០០០$ ដល់ប៉ូលីសខណ្ឌដូនពេញ ជាការលើកទឹកចិត្ត ដែលបានចាប់បាន «ចំប៉ីខ្មៅ»

បន្ទាប់ពីលោកសាន្ត ប៊ុនធឿន សន្យាថាបើនរណាចាប់ចំប៉ីខ្មៅដែលបានជេរប្រមាថជាតិសាសន៍ខ្លួនឯងតាមរយៈវិដេអូនោះ លោកនឹងជូនទឹកប្រាក់រហូតដល់ទៅ ១០០០ ដុល្លារឯណោះ។ ឥឡូវនេះដូចតាមការសន្យាលោកសាន្ត ប៊ុនធឿន បានយកទឹកប្រាក់ ១០០០ដុល្លារ តាមការសន្យាទៅអធិការខណ្ឌដូនពេញ ហើយគាត់បានសរសេរលើបណ្តាញសង្គមហ្វេសបុកគាត់ដែលកំពុង Live ថា៖ “ក្តៅៗ ថ្មីៗ លោកចាងហ្វាងជូន១០០០$ដល់ប៉ូលីសខណ្ឌដូនពេញ ជាការលើកទឹកចិត្ត ដែលបានចាប់បាន យុវជនរហ័សនាម «ចំប៉ីខ្មៅ» ដែលល្បីក្នុង Facebook ត្រូវកម្លាំងនគរបាលចាប់ខ្លួន​នៅខណ្ឌដូនពេញ ពាក់ព័ន្ធការប្រមាថជាតិសាសន៍ខ្មែរ”។ សុំប្រិយមិត្តទស្សនាវិដេអូខាងក្រោម៖