ប្រទះឃើញ ពស់ថ្លាន់មួយក្បាល ដែលបានពួនសម្ងំ ក្រោមឡាន Lexus 570 2019 បងប្អូនប្រជាពលរដ្ឋជួយចាប់ ហើយក៏បានប្រគល់អោយម្ចាស់ឡាន

យោងតាមគណនីហ្វេសបុករបស់ឈ្មោះថា Tha Vuthea បានបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុកថា៖ កាលពីរសៀលថ្ងៃមិញនេះ គេបានប្រទះឃើញសត្វពស់ថ្លាន់មួយក្បាល ដែលបានពួនសម្ងំ នៅខាងក្រោយរថយន្ដទំនើបម៉ាក់ Luxus ៥៧០ ឆ្នាំ២០១៩ ពាក់ផ្លាកលេខ ភ្នំពេញ 2BE-2997 ពស់ថ្លាន់នេះ មានទម្ងន់ប្រហែល ៥ គីឡូក្រាម មានបណ្ដោយប្រវែង ២.៣ម៉ែត្រ ដែលបងប្អូនប្រជាពលរដ្ឋជួយចាប់ ហើយក៏បានប្រគល់អោយម្ចាស់ឡាន៕