ឧកញ៉ាម៉ុង ឬទ្ធី សុំទិញសត្វកុកមួយក្បាល ពីពលរដ្ឋ តម្លៃ១០$ យកមក​ប្រលែង​ អោយរួចផុត​ពីក្តី​មរណៈ

លោកឧកញ៉ាម៉ុង ឬទ្ធី ដែលបងប្អូនបានស្គាល់ថាជាឧកញ៉ាចិត្តធម៌ តែងតែជួយអ្នកក្រីក្រ និងចូលចិត្តធ្វើកសិកម្ម មុននេះបន្តិចបានបង្ហោះជួយទិញសត្វកុកមួយក្បាល។ គាត់បានសរសេរថា៖ “វេលាម៉ោង​៩ព្រឹក​ថ្ងៃ​អាទិត្យ​ទី​១០​ ខែកុម្ភៈ​ ឆ្នាំ​២០១៩​ ធ្វើ​ដំណើរ​ឆ្លងកាត់​តាម​ចំការដូង​ប្រេង​ឃេីញ​ប្រជាជន​ ចាប់បាន​សត្វ​កុក​មួយ​ក្បាល​សុំ​ចែក​ទិញ​ពី​គាត់ក្នុង​តម្លៃ​10$ ​យកមក​ប្រលែង​ អោយរួចផុត​ពីក្តី​មរណៈ​ ។”