គង់ ចាន់ស្រីមុំ លេងឈុតប៊ីគីនីខ្លី ប្រឡែងលេងជាមួយកូនស្រីបង្អួតរាងយ៉ាងជឿជាក់

អ្នកនាង គង់ ចាន់ស្រីមុំ ដែលជាតារាសម្តែងស្រីរូបស្រស់ សម្រស់មិនប្រែប្រួលបើទោះបីជាពេលនេះ នាងមានបុត្រីមួយហើយក្តីក៏ដោយ។ ក្រោយពីបានដឹកដៃគ្នាចូលរោងការជាមួយលោក សីហា គេសង្កេតឃើញថាអ្នកនាង គង់ ចាន់ស្រីមុំ និងស្វាមីហាក់ល្អូកល្អើននឹងគ្នាពីមួយថ្ងៃទៅមួយថ្ងៃ មិនមានថមថយចាញ់ពេលវ័យស្រលាញ់គ្នាដំបូងនោះទេ។

ជាក់ស្តែងថ្មីៗនេះ អ្នកនាង គង់ ចាន់ស្រីមុំ ព្រមទាំងក្រុមគ្រួសារបាននាំគ្នាទៅលេងនៅឯខេត្តសៀមរាបយ៉ាងសប្បាយរីករាយ ដោយមានបង្ហោះរូបលើបណ្តាញហ្វេសប៊ុកជាហូរហែ។ លើសពីនេះទៅទៀត អ្នកនាង គង់ ចាន់ស្រីមុំ បានបង្ហាញសម្រស់ក្នុងឈុតប៊ីគីនីខ្លីពណ៌គគីរលេងទឹក ប្រឡែងនឹងកូនស្រីតូច ម៉ូម៉ូ ដែលធ្វើឲ្យប្រិយមិត្តអ្នកគាំទ្រជាច្រើនលាន់មាត់សរសើរមិនដាច់ពីមាត់នូវការថែក្សារូបរាងដ៏ស្រស់ស្អាត ទោះបីជានាងមានកូនមួយក្តី៕ ប្រភព៖ Khmernote