ដង្កូវដួង បំពង មើលទៅទំនងណាស់ ធ្លាប់ញាំទេបងប្អូន?

ដួង​ដែល​មាន​ប្រភព​មកពី​ខេត្ដ​កំពង់ធំ រស់​នៅក្នុង​គល់ដូង និង​​ត្រូវ​បាន​រក្សា​ទាំង​រស់​នៅឯ​ភោជនីយដ្ឋាន​។ ពួកវា​មាន​សណ្ឋាន​​ដូចជា​ដង្កូវដួង​យក្ស​អូស្ដ្រាលី​។ នៅពេល​អ្នក​មិន​បរិភោគ​ឲ្យ​ទាន់​ពេល វា​នឹង​សក​។ បើ​ទោះបី​ជា​ពួក​វា​អាច​រស់​ដល់ ៣ សប្ដាហ៍ ហាង​មិន​ដែល​ទុក​វា​បាន​យូរ​​លើស​ពី​ ១ ​​សប្ដាហ៍​ទេ ដោយសារ​តម្រូវការ​ខ្ពស់​ពី​ភ្ញៀវ​។ ដង្កូវដួង​ដូង​តូចៗ​មាន​តម្លៃ ៥០០០ ​រៀល ក្នុង​មួយ​ចាន ហើយ​ដួងសោម​ធំៗ ដែល​មាន​រសជាតិ​ឆ្ងាញ់​ជាង មាន​តម្លៃ ២ ​ម៉ឺន​រៀល​ (ឬ ៥ ដុល្លារ​) ក្នុង​មួយ​ចាន​។ ពួក​វា​អាច​ទទួលទាន​ទាំង​ឆៅ ឬ​អាំង​ជ្រលក់​ប៊័រ​។ «​រសជាតិ​ដង្កូវ​ឆៅ​ដែល​ទំពា​មួយ​ម៉ាត់​បែក​គ្រឿង​ក្នុង​ខ្ចាយ​ពេញ​មាត់ ខុស​គ្នា​ឆ្ងាយ​ពី​ការ​ចម្អិន​ជា​ចៀន ឬ​ក៏​អាំង​ ប៉ុន្ដែ​ដួង​ឆៅ​នៅ​រក្សា​រសជាតិ​ដើម ដូចជា សាច់​ដូង​អ៊ីចឹង​»។