រូបមន្តជោគជ័យក្នុងការបំប៉នគោស្គមទៅធាត់ លក់បានថ្លៃ

គោបំប៉នដោយផ្តល់ចំបើងផ្អាប់ (ផ្អកចំបើង) ជាចំណីមូលដ្ឋាន ឯស្មៅ និងចំណីផ្សំជាចំណីបន្ថែម។ ផ្អកចំបើងមានគុណប្រយោជន៍ជាងចំបើងធម្មតាដូចជា៖ ធ្វើឲ្យចំបើងមានសភាពទន់ និងគោចូលចិត្តស៊ីជាងមុន មានសារធាតុចិញ្ចឹម (ប្រូតេអ៊ីន) ច្រើនជាងចំបើងធម្មតា ធ្វើឲ្យគោផឹកទឹកច្រើនជាងមុន មានលាមកច្រើនជាងមុន និងធ្វើឲ្យគោធំធាត់លឿន។ដើម្បីធ្វើផ្អកចំបើងបានល្អ ត្រូវសាងសង់អាងសម្រាប់ផ្អាប់ផ្អក ចំបើងមួយដែលខណ្ឌជាពីរផ្នែក និងគួរមានទំហំអាស្រ័យទៅនឹងចំនួនគោដែលត្រូវបំប៉នដោយផ្អែកលើ៖ ត្រូវផ្តល់ចំបើងផ្អាប់ ២គីឡូក្រាមក្នុង១ថ្ងៃ ក្នុង១០០គីឡូក្រាមទំងន់គោមាឌអាង ១ម៉ែត្រគូប អាចដាក់ចំបើងផ្អាប់បាន ១០០គីឡូក្រាម។

របៀបធ្វើផ្អកចំបើង និងផ្តល់ឲ្យគោស៊ី សម្ភារ៖ ចំបើង ជីហុយរ៉េ (ជីស) ជញ្ជីង ធុងទឹក និងទឹក។វិធីធ្វើ៖-លាយជីអ៊ុយរ៉េ ៥គីឡូក្រាមសម្រាប់ចំបើង ១០០គីឡូក្រាម និងទឹក ៥០លីត្រ -ចំនួនជីអ៊ុយរ៉េ និងទឹក ត្រូវប្រែប្រួលទៅតាមទំងន់ចំបើងដែលត្រូវផ្អាប់ ទើបស្រោចល្បាយជីអ៊ុយរ៉េម្តង និងជាន់ឲ្យបានហាប់ណែនល្អ -បន្តធ្វើបែបនេះរហូតដល់អស់ចំបើងត្រូវផ្អាប់ -គ្របចំបើងទើបផ្អាប់នោះឲ្យជិតក្នុងរយៈពេល២អាទិត្យសម្រាប់រដូវប្រាំង និង ៣អាទិត្យសម្រាប់រដូវវស្សា -រៀបចំបើងជាស្រទាប់កំរាស់ប្រហែល២តឹក។

ការលាយជីអ៊ុយរ៉េសម្រាប់ស្រោចលើចំបើង -ផ្អកចំបើងត្រូវផ្អាប់ ២១ថ្ងៃ មានពណ៌ក្រហមចាស់ មានក្លិនឈួល និងមិនមានដុះផ្សិត -ទាញយកចំបើងផ្អាប់តាមលំដាប់ ដើម្បីកុំឲ្យចូលខ្យល់ -លាយចំបើងផ្អាប់បន្តិចម្តងៗ ៥-៧ថ្ងៃ -ចាប់ពីថ្ងៃទី៨ អាចឲ្យគោស៊ីចំបើងផ្អាប់ ២គីឡូក្រាម ក្នុងទំងន់គោ ១០០គីឡូក្រាម -ដាក់ទឹកឲ្យគោផឹកជាប្រចាំ។ សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។