TrueMoney មានកាដូជូនសម្រាប់អ្នកមើលរឿង More Than Blue

ភ្នំពេញ៖ ទស្សនិកជនទាំងអស់ច្បាស់ជាធ្លាប់ទស្សនានូវខ្សែភាពយន្តកូរ៉េដ៏កំសត់មួយគឺរឿង «ស្នេហ៏នេះដើម្បីអូន More than blue» កាលពីប្រមាណជិតដប់ឆ្នាំមុន ហើយខ្សែភាពយន្តដ៏ល្បីល្បាញនេះ ក៏បានផលិតសាជាថ្មីម្តងទៀត នៅតៃវ៉ាន់សម្រាប់ឆ្នាំ២០១៩នេះ ដែលធានាថានឹងកក្រើករំភើបរហូតទប់ទឹកភ្នែកមិនបាន។

សាច់រឿងចាស់ «ស្នេហ៏នេះដើម្បីអូន More than blue» របស់កូរ៉េ ជារឿងដែលអ្នកទស្សនាហើយចង់ទស្សនាហើយចង់ទស្សនាទៀត ដែលបញ្ជាក់ពីក្តីស្រឡាញ់រវាងមនុស្សពីរនាក់ដំបូងជាមិត្តភក្តិ លះបង់ឱ្យគ្នានូវក្តីស្រលាញ់យ៉ាងធំធេង ចំពោះក្តីស្រលាញ់ដែលមិនដែលប្រាប់គ្នាថាស្រលាញ់ ហើយតែងតែផ្តល់នូវភាពកក់ក្តៅពេលជីវិតដែលមានភាពសោកសៅចំពោះគ្នាទៅវិញទៅមក ដែលវាជាក្តីស្រលាញ់ពិតកប់ជ្រៅនៅក្នុងការចងចាំចំពោះគ្នា ហើយចុងក្រោយពួកគេបានជួបឧបសគ្គមួយដែលធ្វើឲ្យពួកត្រូវបែកគ្នា។ តើរឿងថ្មីផលិតដោយ តៃវ៉ាន់ដែលនឹងចាក់បញ្ចាំងក្នុងពេលឆាប់ៗនេះ តួប្រុសនិងតួស្រីជួបគ្នាដែលឬទេ?

កញ្ញា ជា សុីវចេង តំណាងអ្នកចែកចាយភាពយន្ត WML ធំជាងគេនៅកម្ពុជាបានបង្ហើបថា៖ «ចំពោះការនាំយក រឿងស្នេហ៏នេះដើម្បីអូន More than blue មកចាក់បញ្ជាំងនេះ គឺជឿជាក់ថាទស្សនិកជនទាំងអស់នឹងទប់ទឹកភ្នែកមិនបាន ជាមួយក្តីស្រលាញ់ចំពោះមនុស្សដែលខ្លួនស្រលាញ់កាន់តែច្រើនបន្ទាប់ពីទស្សនារឿងនេះរួច ។ សូម្បីតែនាងខ្ញុំក៏រំភើបស្រក់ទឹកភ្នែកមិនដឹងខ្លួនផងដែរ បន្ទាប់ពីបានមើលសាកល្បងរួចផងដែរ។»

ចង់ដឹងអត្ថន័យ និងសាច់រឿងយ៉ាងណាឱ្យកាន់តែច្បាស់នោះ? សូមកុំភ្លេចរង់ចាំតាមដានទស្សនារឿង « ស្នេហ៏នេះដើម្បីអូន ឫ More Than Blue » ដែលនឹងត្រូវចាក់ផ្សាយនៅថ្ងៃបុណ្យនៃក្តីស្រលាញ់១៤ កុម្ភៈ ខាងមុខនេះ នៅគ្រប់រោងភាពយន្ត។ ក្នុងនោះផងដែរក្រុមហ៊ុនទ្រូម៉ាន់នីក៏មានការចែកកាដូជូនអតិថិជនទាំងអស់ដែលទិញសំបុត្រកុនតាម TrueMoney App រឿង « ស្នេហ៏នេះដើម្បីអូន ឬ More Than Blue » ទុកជាអនុស្សាវរីយ នៅរោងភាពយន្ត Major Cineplex។
ទាញយកកម្មវិធីសូមចុច https://goo.gl/Z9AMEi ព័ត៌មានបន្ថែមសូមទាក់ទង 023 999 639 ឬចូលទៅកាន់ហ្វេសប៊ុក https://www.facebook.com/bong.samlanh