កំពូលមនុស្ស!! សម្ងំរស់ក្រោមស្ពានជាង១០ឆ្នាំរៀនបំបែកលេខឆ្នោតដើម្បីក្លាយជាសេដ្ឋី តែចុងក្រោយ…

ក្នុង​រយៈ​ពេល​មួយ​ទសវត្ស​រ៍កន្លង​មក​នេះ បុរស​ម្នាក់​បាន​សង្ងំ​រស់​នៅ​ក្រោម​ស្ពាន នៃទីក្រុង Chongqing ប្រទេសចិន ដោយ​ជឿ​ជាក់​ថា នឹង​អាច​ បំបែកលេខឆ្នោត ហើយ​ក្លាយ​ជា​មហា​សេដ្ឋី។លោក Wang Chengzhou អាយុ ៤៩ ឆ្នាំ​ បាន​រស់​នៅ​ក្រោម​ស្ពាន​ឆ្លង​កាត់​ទន្លេ Yangtze អស់​រយៈ​ពេល​ជាង​មួយ​ទសវត្ស​រ៍មក​ហើយ។ ជា​ធម្មតា នៅ​ពេល​ព្រលឹម​ចាប់​ពី​ម៉ោង ២ ដល់ ៥ ព្រឹក លោក Wang តែង​ធ្វើ​ការ​យ៉ាង​ហ្មត់​ចត់​នៅ​លើតុ​របស់​ខ្លួន ដោយ​មាន​កញ្ចប់​បារី និង​ដប​ស្រា​ចិន ហើយ​ធ្វើ​ការ​គណនា​ដើម្បី​ដឹង​ថា តើ​ឆ្នោត​នឹង​ចេញ​លេខ​ប៉ុន្មាន។

លោក Wang បាន​ប្រាប់​កាសែត Chendu Business Daily ថា កាល​ពី​ឆ្នាំ ២០០៤ ខណៈ​​កំពុង​ផឹក​ស្រា ស្រាប់​តែ​មាន​គំនិត​មួយ​ថា លេខ​កូដឆ្នោត​ប្រាកដ​ជា​អាច​បំ​បែក​បាន។ ហើយ​ឥឡូវនេះ លោក​បាន​អះអាង​ថា ខ្លួន​បាន ចេះស្ទាត់ជំនាញ នូវ​ក្បួន​ដោះ​ស្រាយ ដែល​អាច​​ប្រើការ​បាន​ និង​បាន​ចំណាយ​​លុយប្រហែល ២ ០០០ យន់ (៣០០ ដុល្លារ) ក្នុង​មួយ​ខែ​ សម្រាប់ទិញសន្លឹក​ឆ្នោត​ទៀតផង។បុរស​រូប​នេះ​បាន​និយាយ​ថា តាំង​ពី​លេង​ឆ្នោត​មក​លោក​មិន​បាន​ចាំ​​​ថា​ឈ្នះ​ប៉ុន្មាន​នោះ​ទេ និង​បដិសេធ​មិន​ឲ្យអ្នក​យក​ព័ត៌មាន​ថត​រូប​​ក្បួន​គិត​លេខ​ ព្រោះ​មិន​ចង់​ឲ្យ អាថ៌កំបាំង របស់​ខ្លួន​ត្រូវ​បាន​បែក​ធ្លាយ​។

លោក Wang បាន​បដិសេធ​ដោយ​ពន្យល់​ថា លោក​នឹង​មិន​បោះ​បង់​ចោល​ទេ រហូត​ដល់​ការ​ស្រាវ​ជ្រាវ​ត្រូវ​បាន​បញ្ចប់​ ហើយ​បន្ថែម​ថា​ មាន​គម្រោង​សរសេរ​សៀវភៅ​ចំនួន ៤​ ក្បាល អំពី​វិធី​ឈ្នះ​ឆ្នោត ដែល​លោក​ជឿ​ថា​នឹង​​អាច​ក្លាយ​ជា​អ្នក​មាន​ និង​ល្បី​ល្បាញ។ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ កាសែត Chengdu Business Daily បាន​សម្ភាសន៍​ជាមួយ​ សាស្ត្រាចារ្យ​ផ្នែក​គណិតវិទ្យា​នៅ​សាកលវិទ្យាល័យ​​មួយ ដោយ​លោក​បាន​និយាយ​ថា វា​មិន​អាច​ទៅ​រួច​ទេ​ក្នុង​ការ​បំបែកលេខ​ឆ្នោត​ ពី​ព្រោះ​លេខ​ឆ្នោត​ចេញ​ដោយ​ចៃដន្យ​ប៉ុណ្ណោះ៕