មិនដែលឃើញទេ!! ប្ញស្ស៊ីយក្សធំបំផុត ក្នុងពិភពលោកនៅថៃ…

នា​ចម្ការ​ដាំ​ប្ញ​ស្សី​របស់ខ្លួន​នៅ​សង្កាត់ Tha Wang Pha ខេត្ត Nan ភាគ​ខាងជើង​នៃ​ប្រទេស​ថៃ លោក Naga Sen អាយុ ៣៧ ឆ្នាំ ឲ្យ​ដឹងថា គុម្ភ​ប្ញ​ស្សី​ដ៏​ធំ​សម្បើម​កំពុង​ធ្វើ​ឲ្យ​ពិភពលោក​ផ្អើល​នោះ គឺ​ស្ថិត​ក្នុងចំណោម​ប្ញ​ស្សី​ដែល​ត្រូវបាន​បង្កាត់​ផ្សាំ​ពូជ​ប្ញ​ស្សី​របស់​កសិករ​នៅ​ខេត្ត Nan បច្ចុប្បន្ន។ ជា​មធ្យម វិ​ជ្ជ​មាត្រ​ខ្លួន​របស់​វា​គឺ ៣៥ សង់ទីម៉ែត្រ​ខ្លួន​របស់​វា គឺ ៣៥ សង់ទីម៉ែត្រ តើ​បើ​១​គុម្ព​វិញ​នោះ គឺ​មនុស្ស ១០ នាក់ លាដៃ​ជា​រង្វង់ ក៏​ពុំទាន់​ជុំ​ដែរ។​

​លោក Naga ឲ្យ​ដឹងថា ឆ្លងកាត់​បទពិសោធន៍ បង្កាត់​ពូជ ៨ ឆ្នាំ មក​នោះ ការដាំ​ប្ញ​ស្សី​ឲ្យ​បាន​ដើម​ធំៗ ពុំ​ពិបាក​ទេ សំខាន់​គឺ​ការផ្គត់ផ្គង់​ទឹក​ឲ្យ​វា​បាន​គ្រប់គ្រាន់ នោះ​វា​លូតលាស់​លឿន​ណាស់។​​ការដាំ​ប្ញ​ស្សី​នៅ​ខេត្ត Nan នេះ​កំពុង​រីកចម្រើន​ខ្លាំងក្លា និង​មាន​កំណើន ៩០% ក្នុង​១​ឆ្នាំៗ។ ក្នុង ១ គ​.​ក្រ ប្ញ​ស្សី​គេ​លក់បាន ៥០ បាត៕