ប្អូនស្រីម្នាក់បាន ជូនមេរៀនមួយនេះ….ទៅពូអ្នករត់កង់បី ភ្ជាប់ប្រព័ន្ធក្រុមហ៊ុន កុំឲ្យខូចទារលើសថ្លៃ

យោងតាមគណនីហ្វេសបុកឈ្មោះ Ran Sereyleakhena បានជូនមេរៀនមួយទៅពូអ្នករត់កង់បីថា៖ មេរៀនជូនពូៗកង់បី ភ្ជាប់ប្រព័ន្ធក្រុមហ៊ុន … រឿងតូច ដដែលៗ តែចង់ប្រដៅថា សម័យនេះគឺ2019!!ខ្ញុំបានភ្ជាប់កក់កង់បីតាមប្រព័ន្ធក្រុមហ៊ុន ជូនញាតិរបស់ខ្ញុំ ខ្ញុំអាចតាមដានដឹងថា តើពូរត់របៀបណា?ស្ទះយូរឬឆាប់ប៉ុណ្ណា? … ខ្ញុំដឹងទៀត តម្លៃអស់ប៉ុន្មាន!…

ពេលទៅដល់ពូស្មានតែញាតិខ្ញុំមិនដឹង ពូទារដល់ទៅ 20000រៀល ពីតម្លៃពូទារ មកតម្លៃដែលបានប្រាប់ខ្ញុំខុសគ្នា តែ6000រៀលជាង គាត់អាចជូនពូបានជាការលើកទឹកចិត្ត ខ្ញុំអាចជូនពូច្រើនជាងនេះ ព្រោះខ្ញុំធ្លាប់ធ្វើកន្លងមក តែពូធ្វើឲឆ្នាំងបាយពូរលំ និងកិត្តិយសពូបាត់បង់! ខ្ញុំតេទៅសួរ ហើយប្រាប់ថា ប្រយ័ត្នខ្ញុំReport ពូបារម្ភពូសូមទោស ហើយខំជិះតាមមករកញាតិខ្ញុំសងលុយវិញ តែមិនអីទេ ពូទុកចុះ ហើយឲរាង! … ឆ្នាំងពឹងចង្រ្កាន ចង្រ្កានមានន័យទាល់តែឆ្នាំងល្អ!!!សូមពូធ្វើតាមការសូមទោស និងសន្យាថា ឈប់ធ្វើខុសទៀត!!