អានហើយស្រក់ទឹកភ្នែក! ប្រពន្ធយំសោករកប្តី ថាហេតុអ្វីបំបែកពួកគាត់ដែលកំពុងមានសុភមង្គល “ហេតុអី មិនយកគាត់ទៅ ចាំយកប្ដីសម្លាញ់គាត់ទៅធ្វើអី”

កាលពីម្សិលមិញនេះមានករណីប្តីចត CRV ​នៅ​ចិញ្ចើម​ផ្លូវ​ អង្គុយ​ក្នុងរថយន្ត ចាំ​ប្រពន្ធ​និង​កូន​ចុះ​ទៅ​ទិញ​នំ​ចំណី​ នៅផ្លូវ​បំបែក​ស្រែអំបិល​ ស្រាប់តែត្រូវរថយន្ត​បែនដឹក​ថ្ម​ ​ក្រឡាប់​កិន​លើ ស្លាប់ប្តីតែម្តង។ ហើយថ្មីៗនេះយោងតាមគណនីហ្វេសបុកជនរងគ្រោះ គឺត្រូវបានប្រពន្ធជនរងគ្រោះជាអ្នកលេង ដោយបានបង្ហោះសារ យ៉ាងសោកសៅថា «យប់មិញពួកយើងដើរលេងសប្បាយខ្លាំងណាស់ ហេតុអីក៏មកបំបែកពួកខ្ញុំទាំងដែរពួកយើងកំពុងតែមានសុភមង្គល តើខ្ញុំខុសអ្វីខ្លាំងម្លេះហេតុក៏មិនមកខ្ញុំទៅចាំយកប្ដីសម្លាញ់ខ្ញុំទៅធ្វើអី»។

គួរបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍មួយដ៏រន្ធត់ដែលបានកើតឡើងកាលពីម្សិលមិញនេះនៅចំនុចថ្នល់បំបែកផ្លូវជាតិលេខ​ ៤៨​ ឆ្លង​ចូលផ្លូវជាតិលេខ​ ៤ ក្នុងស្រុកស្រែអំបិល ខេត្តកោះកុង បណ្តាលអោយមនុស្សម្នាក់ស្លាប់ នៅក្នុងរថយន្ត ខណៈដែលកំពុងអង្គុយចាំប្រពន្ធ និងកូន ចុះទៅទិញនំចំណី។ ហេតុការណ៍ខាងលើបង្កឡើងដោយរថយន្តដឹកសុីម៉ង់ត៌​ ​ម៉ាក​ហុីយ៉ាន់ដាយ​ ពាក់​ស្លាក​លេខ​ កំពង់​ធំ​ ៣A-១៣៦៩ ដែលមានទិសដៅចេញពីកំពង់ផែស្រុកស្រែអំបិលទៅភ្នំពេញ លុះមកដល់ចំនុចកើតហេតុ ស្រាប់តែដាច់ហ្វ្រាំង ក៍បានបុករះទៅលើរថយន្តចំនួន ៤គ្រឿង ដែលចតនៅលើផ្លូវគ្រោះក្រហម ហើយរថយន្តនោះក៍បានក្រឡាប់សង្កត់លើ រថយន្ត CRV មួយគ្រឿង ដែលបង្កអោយបុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង និងម្នាក់ទៀតរងបួសធ្ងន់។