ក្រុម Inter KCP នៅតែរក្សាតំណែងជើងឯក Tiger Street Football Festival 2019 នៃមណ្ឌលខេត្តកំពង់ចាម

ខេត្តកំពង់ចាម ៖ សម្រាប់ការប្រកួតវគ្គជម្រុះមណ្ឌលខេត្តកំពង់ចាម គឺជាមណ្ឌលទី៧ព្រឹត្តិការណ៍ការប្រកួត នៃក្របខណ្ឌពានរង្វាន់ Tiger Street Football Festival 2019 ក្រុមការងារបន្តរកឃើញជើងខ្លាំងចំនួន៧ក្រុម ដែលមានសិទ្ធិឡើងទៅវគ្គផ្តាច់ព្រ័ត្រទូទាំងប្រទេស នៅរាជធានីភ្នំពេញ ថ្ងៃទី១៦ និងទី១៧ មីនា ២០១៩ ខាងមុខនេះ។

ចំណែកក្រុម Inter KCP ដែលជាជើងឯក៤ជំនាន់ប្រចាំមណ្ឌលខេត្តកំពង់ចាមបានរក្សាតំណែងរបស់ខ្លួនដដែល ក្រោយពីយកឈ្នះលើក្រុម ដីឡូត៍ អាន វេងស្រ៊ុន ក្នុងលទ្ធផល ២ ទល់ ០ នៅវគ្គផ្តាច់ព្រ័ត្រនាល្ងាចថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នៅទីលានកោះពេជ្រជិតមាត់ទន្លេ ខេត្តកំពង់ចាម ។

ដោយឡែកចំណាត់ថ្នាក់លេខ៣បានលើក្រុម កុកសរ ឈ្នះលើក្រុម Black Eagle FC ដោយលទ្ធផល៤ទល់២ និង៣ក្រុមទៀតរួមមាន ក្រុម King Lion ក្រុម MY 05 និងក្រុម The Wolf ។ សម្រាប់រង្វាន់ក្រុមជើងឯកប្រចាំ មណ្ឌលកំពង់ចាម គឺក្រុម Inter KCP ទទួលបានប្រាក់រង្វាន់១,៥០០ដុល្លារ ក្រុមជើងឯករងបានទៅលើក្រុម ដីឡូត៍ អាន វេងស្រ៊ុន ប្រាក់រង្វាន់១,០០០ដុល្លារ ក្រុមចំណាត់ថ្នាក់លេខ៣បានទៅលើក្រុមកុកសរបានប្រាក់រង្វាន់៥០០ដុល្លារ ក្រុមចំណាត់ថ្នាក់លេខ៤បានទៅលើក្រុម Black Eagle FC ប្រាក់រង្វាន់២០០ ដុល្លារ ។

សម្រាប់ខេត្តកំពង់ចាមដែលជាមណ្ឌលទី៧នេះ គណៈកម្មាធិការរៀបចំការប្រកួត យកតែ៧ក្រុមតែប៉ុណ្ណោះ ដើម្បីឲ្យទៅចូលរួមការប្រកួតវគ្គផ្តាច់ព្រ័ត្រទូទាំងប្រទេស នៅរាជធានីភ្នំពេញ ថ្ងៃទី១៦ និងទី១៧ មីនា ២០១៩ ខាងមុខនេះ ជាពិសេសមានឱកាសជួបផ្ទាល់ជាមួយកំពូលតារាបាល់ទាត់ពិភពលោក គឺលោក Ronaldinho។

បន្ទាប់ពីការប្រកួតដណ្តើមជើកឯក Tiger Street Football Festival 2019 ត្រូវបានបញ្ចប់រួចមកក៏មានការប្រគំតន្ត្រី ពេលរាត្រីតារាចំរៀងដ៏ល្បីប្រចាំព្រះរាជាណាចក្រកម្ពុជាជាច្រើនរូបដូចជា កញ្ញា ឱក សុគន្ធកញ្ញា លោក ណុប បាយ៉ារិទ្ធ កញ្ញា ទេព បូព្រឹក្ស លោក ដួង វិរះសិដ្ឋ កញ្ញា ម៉ង់ ចាន់កញ្ញា និងឌីជេ Maily បានធ្វើឲ្យកក្រើកឆាកតន្ត្រី Tiger Street Football Festival 2019 នៅបរិវេណកោះពេជ្រជាប់មាត់ ទន្លេខេត្តកំពង់ចាម ហើយតារាចំរៀង ទាំងអស់បានលើកយកសុទ្ធសឹងជាបទញ៉ាក់កន្ត្រាក់អារម្មណ៍ជាហេតុធ្វើឲ្យអ្នកគាំទ្រនៅខេត្តកំពង់ចាមរាំកម្សាន្ត តាមចង្វាក់ភ្លេងយ៉ាងសប្បាយរីករាយគ្រប់គ្នាពេញមុខឆាកតន្រ្តី ។ លើសពីនេះទៅទៀតអ្នកគាំទ្រទាំងអស់ក៏ ទទួលបានតម្លៃពិសេសសម្រាប់ការលក់ជូនក្នុងឱកាសប្រមូសិនដើម្បីទទួលទានរសជាតិស្រាបៀរថៃហ្គ័រនារាត្រី នោះផងដែរ។

ស្រាបៀរថៃហ្គ័រជាស្រាបៀរ ដែលមានគុណភាពខ្ពស់លំដាប់ថ្នាក់ អន្តរជាតិមានដើមកំណើតតាំងពីឆ្នាំ១៩៣២ នៅប្រទេសសិង្ហបុរី និងមានលក់នៅច្រើនជាង៧០ ប្រទេសនៅទូទាំងពិភពលោក ហើយស្រាបៀរថៃហ្គ័រឈ្នះ ពានរង្វាន់លំដាប់ថ្នាក់អន្តរជាតិច្រើនជាង៤០ មេដាយផ្នែករសជាតិ និងគុណភាព។

សូមចូលទៅកាន់ ទំព័រហ្វេសប៊ុកផ្លូវការ របស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH
ពិសាដោយការទទួលខុសត្រូវ!