សំណាងមើលមិនឃើញមែន! កសិករក្រីក្រម្នាក់ ក្លាយជាអ្នកមានភ្លាម ក៏ព្រោះតែរើសបានរបស់មួយនេះ…

(ប្រទេសចិន)៖ ពិតជាសំណាងខ្លាំងណាស់ កសិករ​២​នាក់​ប្តី​ប្រពន្ធ បាន​នាំគ្នា​ដើរ​រើស​អុសនៅក្នុងព្រៃ ចៃដន្យ​ពួកគេ​ប្រទះ​ឃើញ​របស់​មួយ​ស្រដៀង​នឹង​ស្បៃ​ក្តោប តែ​ចម្លែក​ត្រង់​ថា សំបក​ខាង​ក្រៅ​របស់​វា​ឡើង​រឹង​តែ​សាច់​ខាងក្នុង​បែរ​ជា​ទន់ៗ​ទៅវិញ។
ឃើញ​របស់ចម្លែកៗ​បែបនេះ គាត់​នឹង​ភរិយា​បាន​នាំគ្នា​យក​វា​មក​ផ្ទះ​ ដើម្បីពិនិតថាវាជាអ្វីឲ្យពិតប្រាកដ តែគាត់បាន​នឹកនៅក្នុងចិត្តថា វា​អាច​ជា​អម្បូរ​ផ្សិត​ពិសេស​អ្វី​មួយហើយ ក៏​ពឹងពាក់​កូនស្រី​ថត​រូបភាព​នេះ បង្ហោះ​ឡើង​បណ្តាញ​សង្គម សង្ឃឹមថា មាន​អ្នកជំនាញការ​ស្គាល់​វា​ច្បាស់​លាស់​។ ចុង​ក្រោយ​វា​ពិតជា​ត្រូវបាន​គេ​បញ្ជាក់ថា នោះ​គឺជា​ផ្សិត​លី​ញ​ជឺ Taiguo Xuing qi yi (លី​ញ​ជឺ​សាច់​)​។​

ក្រោយ​ពី​អ្នកជំនាញការ​ខាង​ផ្សិតបាន អះអាង ព័ត៌មាន​នេះក៏ បាន​រីកសាយពាសពេញផ្ទៃប្រទេសតែម្តង ហើយក៏​ចាប់ផ្តើម​មាន​អ្នក​សុំ​ទិញ​ក្នុង​តម្លៃ​ខ្ពស់ ក្នុងនោះ​ខ្ពស់បំផុត​គឺ ៣​លាន​ហាន់ (​ប្រមាណ​ជិត ៦០,០០០​ដុល្លារ​) ប៉ុន្តែ​លោក​បាន​បដិសេធថាមិនចង់លក់វាភ្លាមៗនោះទេ​ លោក​ថា រង់ចំាដល់លក់វាបានថ្លៃជាងនេះ៕