ឪពុកកូនឆ្ងល់ពេកថាមានអ្វីក្នុងកន្ទុយពស់ ទើបធ្វើឱ្យវាមានសំឡេងរោទិ៍ ក៏សម្រេចចិត្តទិញពស់មកកាត់មើល ស្រាប់តែឃើញ…

ពស់កន្ទុយកណ្ដឹង ត្រូវបានគេស្គាល់ថាជាសត្វអាសិរពិសដ៏សាហាវនៅលើពិភពលោក។ ដោយរកឃើញមាននៅភាគខាងជើង និងខាងត្បូងអាមេរិកភាគច្រើន សត្វពស់នេះ គឺមានពិសគ្រោះថ្នាក់បំផុតមួយនៅលើលោក។មនុស្សភាគច្រើន ដែលរស់នៅតំបន់ខាងលើ គឺមិនដែលខកខានឮសំឡេងកន្ទុយកណ្ដឹងរបស់វានោះទេ។ ហើយសំឡេងកន្ទុយរោទ៍ឡើង គឺជាសញ្ញាព្រមានថាមានសត្វវាយប្រហារលើវាហើយ។

យោងតាមអ្នកជំនាញលោក Sara Viernum ប្រាប់ទៅវេបសាយ LiveScience ថា កន្ទុយកណ្ដឹងរបស់វា គឺផ្នែកមួយនៃស្បែកងាប់ ដែលស្ថិតនៅចុងកន្ទុយរបស់វា។អ្វីដែលគួរឱ្យចាប់អារម្មណ៍លើសពីនោះទៀត គឺបំណែកផ្សេងទៀតនឹងត្រូវបន្ថែមនៅពេលពស់សកស្រកាចាស់វាចេញ។មនុស្សភាគច្រើនគិតថា ទំហំនៃពស់កន្ទុយកណ្ដឹង នឹងប្រាប់ពីអាយុរបស់វា ប៉ុន្ដែវាមិនដូច្នេះឡើយ។ ពួកវាអាចបាត់កន្ទុយរបស់ពួកវា អំឡុងពេលវាយប្រហារគ្នា ឬវាព្យាយាមគេចពីសត្រូវដែលវាយប្រហារលើវា។ប៉ុន្ដែអ្នកមានដែលឆ្ងល់ទេថា អ្វីទៅស្ថិតនៅខាងក្នុងកន្ទុយពស់កន្ទុយកណ្ដឹង? នៅចំណុចនេះ អ្នកអាចនឹងគិតថាកូនបាល់នៅកន្ទុយរបស់វា ដែលបង្កើតសំឡេង នៅពេលវាគ្រវីម្ដងៗ។ដោយសារតែឆ្ងល់ថាអ្វីទៅស្ថិតនៅខាងក្នុងកន្ទុយពស់ ឪពុកនិងកូនមិនបញ្ចេញឈ្មោះបានទិញពស់នោះដើម្បីកាត់កន្ទុយវាមើល។ក្នុងវីដេអូខាងក្រោមនេះ នឹងបង្ហាញអ្នកថាតើមានកូនបាល់តូចៗនៅខាងក្នុងកន្ទុយពស់នោះដែរឬទេ ហើយចម្លើយនឹងធ្វើឱ្យអ្នកភ្ញាក់ផ្អើល៕