ស្រីស្អាតជិះ Passapp ភ្លេចកាបូបលុយ ក្នុងកាបូបមានលុយ ១០០០$ តែសំណាងល្អ ពូរត់កងបីឥណ្ឌា យកឲ្យវិញ

គណនេយ្យហ្វេសបុក របស់នារីស្រស់ស្អាតម្នាក់ មានឈ្មោះ Sabi Maiî បានបង្ហោះនូវទង្វើល្អកម្ររកបាន របស់លោកពូ រត់កងបីឥណ្ឌា Passapp ម្នាក់យ៉ាងដូច្នេះថាៈ “ពិតជាសំណាងពេកហើយជិះដើរលេងម៉ាព្រឹកឈប់ញុាំបាយម៉ាភ្លែតស្រាប់តែភ្លេចកាបូបលុយនៅលើ pass App គេបាយឡើងម៉ាឆ្អែតទើបឆោឡោដឹង… តែអ្វីដែស្មានមិនដល់គឺពូ Pass App រើសបានហើយយកមកអោយវិញមានអីលុយក្នុងនឹងសរុបជិត 1000$ នឹងមែនលេងសើចណា

តែសំណាងណាស់ ដែរខ្ញុំប្រទះចំមនុស្សល្អ ចឹងបានគេអោយធ្វើល្អអោយបានច្រើននឹងហា… ធ្វើល្អអោយច្រើនច្រើន ទៅអំពើល្អនឹងជួយយើងវិញ… ជាចុងក្រោយសូមអរគុណដល់ពូម្ចាស់ Pass App ធំធំផងដែរ សូមអោយពូរកសុីកាន់តែជោគជយ័ អត់ហ៊ានថតគាត់ចំហេអៀនគាត់” ។ យ៉ាងណាមិញ អ្នករត់កង់បី មិនមែនសុទ្ធតែអាក្រក់នោះទេ មានអ្នកខ្លះល្អ ស្មោះត្រង់ និងមានអ្នកមួយចំនួនតូចបុណ្ណោះ ដែលប្រកបរបរនេះមិនសុចរិត ៕