ស្តែងៗ គ្រោះថ្នាក់ចរាចរណ៍ ម៉ូតូត្រៃ បុកគ្នាជាមួយនឹងម៉ូតូហុងដាឌ្រីម រួចរត់គេចខ្លួនបាត់ ទុកឲ្យអ្នកមានរបួសដេកប្រកាច់ មិនខ្ចីជួយលើកម៉ូតូដែលសង្កត់លើគ្នា

ថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គមនូវវីដេអូមួយដែលបង្ហាញនូវករណីគ្រោះថ្នាក់ចរាចរណ៍ ដោយដំបូងឡើងគេឃើញមានម៉ូតូត្រៃ Yamaha WR កំពុងធ្វើដំណើរហួសផ្លូវកោងបន្តិចក៏បានបុកគ្នាជាមួយនឹងមូ៉តូហុងដាឌ្រីម និងមានម៉ូតូ Zoomer-X មួយគ្រឿងទៀតដែលជិះពីក្រោយម៉ូតូហុងដាឌ្រីម បានដួលរណូករណែលលើគ្នា ធ្វើឲ្យភាគីខាងម៉ូតូហុងដាឌ្រីម រងរបួសធ្ងន់ រហូតដេកប្រកាច់នៅកន្លែងកើតហេតុ។

យ៉ាងណាមិញក្រោយកើតហេតុភាគីខាងម៉ូតូត្រៃ Yamaha WR ក៏បានរត់គេចខ្លួនបាត់ ដោយគណនីហ្វេសប៊ុកឈ្មោះ pol rider ដែលជាអ្នកបង្ហោះវីដេអូ បានសរសេរសារយ៉ាងដូច្នេះថា៖ “ម៉ូតូត្រៃ Yamaha WR បើកបុកគ្នាជាមួយនឹងម៉ូតូ Honda Dream រួចគេចខ្លួនបាត់ រីឯជនរងគ្រោះម្ខាងទៀតរបួសធ្ងន់ គ្រោះថ្នាក់នេះគ្មានការទទួលខុសត្រូវសោះ សូមជួយ Share ផងមានអ្នកណាស្គាល់អ្នកជិះម៉ូតូត្រៃនេះទេ ដើម្បីចូលខ្លួនដោះស្រាយថាតើខាងណាជាអ្នកខុស ខាងណាត្រូវជាមួយនឹងច្បាប់ ដើម្បីរកយុត្តិធម៌ជូនភាគីទាំងសងខាង”។

ក្នុងនោះផងដែលមានមហាជននៅលើបណ្តាញសង្គមបានបញ្ចេញមតិថា ភាគីខាងមូ៉តូហុងដាឌ្រីមជាអ្នកខុសដែលផ្លូវស្តាំខូចមិនជិះសុខចិត្តជិះបញ្ច្រាស់ទិសខាងឆ្វេង ហើយខាងម៉ូតូត្រៃ WR បុកហើយគ្មានទំនួលខុសត្រូវ។ សូមមើលវីដេអូនៅខាងក្រោមនេះតើប្រិយមិត្តយល់យ៉ាងណាដែរ? ប្រភព៖ Khmernote.tv