លោកផែង វណ្ណៈ ថាក្លឹប Rock ត្រូវបានគេដឹងថាជាទីតាំងចែកចាយ​ និង​ ប្រេីប្រាស់គ្រឿងញៀន​ ដ៏សំបូរ​បែប​ តែអាជ្ញាធរមិនបិទទីតាំងនេះសោះ…

កាលពីយប់មិញនេះមានការភ្ញាក់ផ្អើលជាខ្លាំង ដោយសារតែឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដឹកនាំកម្លាំងចម្រុះ បេីកប្រតិបត្តិការ​លក្ខណៈទ្រុងទ្រាយធំ​ ឆ្មក់ឆែកឆេរ តាមបន្ទប់ក្នុងមជ្ឈមណ្ឌលកម្សាន្តរ៉ក Rock​ នៅផ្លូវព្រះមុន្នីវង្ស​ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន​ នាវេលាម៉ោង០២:៣០នាទីទាបភ្លឺ។

ហើយព័ត៌មានបឋមបានឲ្យដឹងថា មនុស្សប្រុសស្រីជាង២០០នាក់​ ត្រូវបានឃាត់ខ្លួន​ ដកហូតថ្នាំញៀន​តាមបន្ទប់ គ្រប់ប្រភេទ​ (មានគ្រាប់​ មានម៉្សៅ​ មានប្រភេទក្រាម​ -ល-) ជាច្រេីនកញ្ចប់​ និងទាន់ដឹងចំនួន​ រួមទាំងឧបករណ៍សម្រាប់ប្រេីប្រាស់​ជាច្រេីនទៀត និងបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ដេីម្បីសាកសួរ​អត្តសញ្ញាណ​ និងរងចាំបន្ត​នីតិវិធី​។

ដោយឡែកមុននេះបន្តិច លោកផែង វណ្ណៈ ដែលប្រិយមិត្តបានស្គាល់ជាយូរហើយនៅលើបណ្តាញសង្គមហ្វេសបុក បានបញ្ចេញមតិចំៗថា៖ “មជ្ឈមណ្ឌល​កម្សាន្ត​រ៉ុក​ ដែលមានទីតាំងស្ថិតនៅបណ្ដោយផ្លូវព្រះមុន្នីវង្ស​ សង្កាត់​ ទន្លេ​បាសាក់​ ខណ្ឌ​ចំការមន​ ជិតសាលាបឹងត្របែក​ ត្រូវបានគេដឹងជាទូទៅថា​ជាទីតាំងចែកចាយ​ និង​ ប្រេីប្រាស់គ្រឿងញៀន​ ដ៏សំបូរ​បែប​ តែអាជ្ញាធរមិនបិទទីតាំងនេះសោះ​ ។ ការព្រងេីយកន្តេីយមិនបិទទីតាំងប្រេីប្រាស់គ្រឿងញៀននេះ​ ត្រូវបានមហាជនសង្ស័យថា​ អាជ្ញា​ធរ​ ទទួល​បាន​ផលប្រយោជន៍​យ៉ាងក្រាស់ក្រែលពី​មជ្ឈមណ្ឌល​កម្សាន្ត​មួយនេះ​ ។” ប្រភពរូបភាព៖ លោក ម៉េង អ្នកសារព័ត៌មាន អត់លុយ