ប្តីសម្លាប់ប្រពន្ធ និងកូនពីរនាក់ រួចសម្លាប់ខ្លួនឯង ព្រោះខឹងប្រពន្ធមិនព្រមវះកាត់ពង្រីកដើមទ្រូង

តៃវ៉ាន់៖ បុរសជាអ្នកបើករថយន្ត Taxi ម្នាក់បានសម្លាប់ប្រពន្ធខ្លួនឯង កូនពីរនាក់ និងក្រោយមកក៏សម្លាប់ខ្លួនឯងទៀត ដោយសារតែខឹងនឹងប្រពន្ធរបស់គាត់មិនព្រមទៅវះកាត់ពង្រីកដើមទ្រូងជាលើកទី២។ ហេតុការណ៍នេះបានកើតឡើងនៅទីក្រុងតៃវ៉ាន់ និងបានបង្កឡើងដោយបុរសជាប្តីដែលមានឈ្មោះថា Wu Meng-yu អាយុ ៣២ ឆ្នាំ ខណៈស្រ្តីជាប្រពន្ធមានឈ្មោះថា Peng Hui-i និងមានអាយុ ៣៤ ឆ្នាំ។ មុនពេលកើតហេតុជាច្រើនឆ្នាំស្ត្រីជាប្រពន្ធបានទៅធ្វើការវះកាត់ពង្រីកដើមទ្រូងម្តងរួមហើយ ដើម្បីតម្រូវតាមការចង់បានរបស់ប្តី។

ហើយកាលពីពេលថ្មីៗមុនពេលកើតហេតុនេះទៀត បុរសជាប្តីបានស្នើឲ្យប្រពន្ធទៅធ្វើការវះកាត់ពង្រីកដើមទ្រូងសារជាថ្មីម្តងទៀត តែស្ត្រីជាប្រពន្ធបានបដិសេធ។ ការមិនយល់ស្របគ្នាក៏បានបង្កឲ្យការអន់ចិត្ត ប្រកែកគ្នា និងចុងក្រោយស្រ្តីជាប្រពន្ធក៏បានសុំលែងលះតែម្តង។ ដោយខឹងនឹងប្រពន្ធសុំលែងលះនោះបុរសជាប្តី បាននាំប្រពន្ធ និងកូនទៅញ៉ាំអាហារជុំគ្នាជាលើកចុងក្រោយ។ ពេលញ៉ាំអាហារនោះហើយ ដែលគាត់បានដាក់ថ្នាំពុលសម្លាប់កូនពីរនាក់ និងប្រពន្ធ ហើយក្រោយមកក៏បានបើករថយន្តទៅកន្លែងស្ងាត់​មួយ និងសម្លាប់ខ្លួនឯងបន្ថែមទៀត៕ ប្រភព៖ khmernote