សុំ ៥ពាន់ស៊ែរ ដេីម្បីគាំទ្រឲ្យបិទ​ មជ្ឈមណ្ឌល​កម្សាន្ត​ Rock ព្រោះនេះជាលេីកទី​ ៤​ ហេីយ​ ដែលសមត្ថិកច្ចចុះបង្ក្រាប Rock ឃើញមានការចែកចាយ​ និង​ ប្រេីប្រាស់គ្រឿងញៀន

មុននេះបន្តិចលោកផែង វណ្ណៈ បានបង្កោះពាក់ព័ន្ធនឹងករណីសមត្ថកិច្ចបានចុះប្រតិបត្តិការយប់មិញឆែកឆែក្លឹប Rock ឃាត់ខ្លួនមនុស្សប្រុសស្រី រហូតដល់ទៅ ៣០០ នាក់ និងគ្រឿងញៀនជាច្រើនកញ្ចប់។ លោកបានសរសេរលើបណ្តាញសង្គមហ្វេសបុករបស់លោកថា៖ ” សុំ​ ៥០០០​ shares ដេីម្បីបិទ​ មជ្ឈមណ្ឌល​កម្សាន្ត​រ៉ុក​ បានទេ​ ? បេីគាំទ្រការបិទ​សូមជួយ​ share!! ស្នងការ​ដ្ឋាននគរបាលរាជធានី​ បានបេីកប្រតិបត្តិការបង្ក្រាបនៅយប់ថ្ងៃ២២​ ឆ្លង​ចូលថ្ងៃ​ ២៣​ខែ​ កុម្ភៈ​ ឆ្នាំ​ ២០១៩​ ដោយឃាត់ខ្លួនអ្នកចែកចាយ​ និង​ អ្នក​ប្រើប្រាស់​ សរុប​ជាង​ ៣០០​ នាក់​ យកមកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ដេីម្បីចាត់ការបន្តតាមនិតិវិធីច្បាប់​។

ក្រៅពីឃាត់ខ្លួនមនុស្សជាង​ ៣០០​ នាក់​ សមត្ថកិច្ច​ក៏បានដកហេតុថ្នាំញៀនមួយចំនួន​ និង​ អាវុធ​ខ្លី​ ១​ ដេីមផងដែរ​។នេះជាលេីកទី​ ៤​ ហេីយ​ ដែលសមត្ថិកច្ចចុះបង្ក្រាប​ទីតាំង​ មជ្ឈមណ្ឌល​កម្សាន្ត​ រ៉ុក​ ប៉ុន្តែ​ទីតាំង​នេះនៅតែបន្តបេីក​ ចែកចាយ​ និង​ ប្រេីប្រាស់គ្រឿងញៀនដដែល​។យេីងខ្ញុំទាំងអស់គ្នាជាប្រជាពលរដ្ឋ​ សូមស្នេីទៅអាជ្ញាធរ​ និង​ ថ្នាក់​ដឹកនាំ​ មេត្តា​បិទ​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ុក​ នេះចោលតែម្ដងដេីម្បីសង្គ្រោះ​ យុវជន​ យុវតី​ ខ្មែរ​ដែលកំពុងងប់ងុលនឹងទីតាំងខាងលេី​ រហូតបោះបង់ការសិក្សា​ និង​ ក្រុមគ្រួសារ​។ ជាពិសេស​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ុក​ មានទីតាំងស្ថិតនៅជាប់វិទ្យាល័យបឹងត្របែក​ និង​ សាលាច្បាប់​ ដែលងាយនឹងអូសទាញយុវជនអោយគេចវេសការសិក្សាផងដែរ​។” ប្រភព៖ លោកផែង វណ្ណៈ