ឯកឧត្តមស ថេត បង្ហោះឲ្យដឹងថា គ្រឿងញៀនគ្រប់ប្រភេទដែលដកហូតបាន យប់មិញសរុបទៅមិនតិចជាង ៥០ KG ហើយយុវជនយុវនារី ជាង 300 នាក់ ក្រោយធ្វើតេសត្តទឹកនោម ភាគច្រើន មានសារធាតុញៀននៅក្នុងខ្លួន

យោងតាមផេករបស់ឯកឧត្តម ស ថេត បានឲ្យដឹងថា៖ ការធ្វើតេសទឹកនោមរកសារធាតុញៀន និងធ្វើកំណត់ហេតុទៅលើយុវជនយុវនារីជាង៣០០នាក់ កំពុងតែដំណើរការនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ហើយភាគច្រើន សុទ្ធតែរកឃើញមានសារធាតុញៀននៅក្នុងខ្លួនសមត្ថកិច្ចជំនាញ កំពុងមមាញឹកបំពេញការងារនេះ ហើយសន្និសីទការសែត នឹងធ្វើនៅពេលការងារបញ្ចប់ចំពោះគ្រឿងញៀនគ្រប់ប្រភេទដែលដកហូតបានសរុបទៅមិនតិចជាង៥០គីឡូក្រាមឡើយ។