គណៈកម្មការ MasterChef អាមេរិកដ៏ល្បីឈ្មោះ លោក Gordon Ramsay បញ្ចេញវិដេអូ មកដើរភ្លក់ម្ហូបខ្មែរនៅខេត្តសៀមរាប

MasterChef គឺជាកម្មវិធីប្រឡងប្រកួតប្រជែងធ្វើម្ហូបអាហារលំដាប់ពិភពលោកដ៏ល្បីឈ្មោះមួយ ដែលនៅតាមបណ្តាប្រទេសជាច្រើនបានទិញសិទ្ធកម្មវិធីយកមកប្រកួតប្រជែង ហើយប្រទេសកម្ពុជាយើងក៏មានផងដែរ។ ហើយគណៈកម្មការកាត់សេចក្តីនៅក្នុងកម្មវិធី MasterChef នៅសហរដ្ឋអាមេរិក គឺសុទ្ធតែជាកំពូលអ្នកជំនាញខាងផ្នែកចំអិនអាហារ ហើយលោក Gordon Ramsay ក៏ជាគណៈកម្មការម្នាក់ក្នុងចំណោមគណៈកម្មការទាំង៣នាក់ ដែលចូលរួមកាត់សេចក្តីផងដែរ។

លោក Gordon Ramsay គឺជាគណៈកម្មការដ៏តឹងរឹងម្នាក់ក្នុងការប្រកួត MasterChef US ហើយបើមុខម្ហូបដែលបេក្ខជនធ្វើមិនត្រូវចិត្តលោក គឺលោកចាក់ចោលតែម្តង។ តាមរយៈ  Channel យូធូបរបស់ លោក Gordon Ramsay ក្នុងកម្មវិធី Gordon’s Great Escape ក្នុងឆ្នាំ២០១១ ដែលលោកទើបបង្ហោះកាលពីប៉ុន្មានថ្ងៃមុន ដោយបានបង្ហាញអំពីការធ្វើដំណើរមកខេត្តសៀមរាប ទឹកដីប្រវត្តិសាស្ត្រដ៏ផូរផង់របស់ខ្មែរយើង ដើម្បីដើរទស្សនាខេត្តសៀមរាប និងជាពិសេសនោះ គឺធ្វើការភ្លក់ម្ហូបអាហាររបស់ខ្មែរយើងតែម្តង។ ចង់ដឹងថា តើលោក Gordon Ramsay មកខេត្តសៀមរាបភ្លក់ម្ហូបអ្វី? ទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖ ប្រភព៖ Khmernote.tv