ផែង វណ្ណៈ លើកសរសើរឧកញ៉ា គិត ធាង ជាមនុស្សមហាសំណាង គ្មានសមត្ថកិច្ចណាហ៊ានប៉ះ​ ទោះបី​ទីតាំង​របស់​គាត់​ សមត្ថកិច្ច​បង្ក្រាប​ឃាត់ខ្លួនមនុស្សជាង​ ៣០០​ នាក់​ ដកហូត​គ្រឿងញៀន​ជិត​ ៥០​ គ.ក្រ​ ក៏​ដោយ

ក្រោយពេលដែលសមត្ថកិច្ចធ្វើការបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំនៅក្នុងមជ្ឈមណ្ឌលកំសាន្តរ៉ុក Rock ឃាត់បានមនុស្សប្រុសស្រីជាង៣០០នាក់ ក្នុងនោះមានទាំងជនជាតិចិនផង បូករួមជាមួយថ្នាំញៀនប្រមាណ៥០គីឡូក្រាម និងសំភារៈប្រើប្រាស់គ្រឿងជាច្រើន និងចុងក្រោយមានទាំងកាំភ្លើងខ្លីមួយដើមទៀតផង កាលពីយប់ថ្ងៃទី ២៣ ខែកុម្ភៈ ម្សិលមិញនេះ។ ហើយកាលពីម្សិលមិញនេះដែរ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានសម្រេចបិទអាជីវកម្មមជ្ឈមណ្ឌលកំសាន្តរ៉ុក Rock ទាំងស្រុង ដោយទុកអោយសមត្ថកិច្ច ធ្វើការងារទៅតាមច្បាប់ផងដែរ។

មុននេះបន្តិចដែរ លោក ផែង វណ្ណៈ ក៏បានលើកសរសើរចំពោះឧកញ៉ា គិត ធាង ដែលជាម្ចាស់មជ្ឈមណ្ឌលកំសាន្តរ៉ុក Rock ថាជាមនុស្សដែលមានសំណាងបំផុតត្បិតថា ទីតាំងរបស់លោកត្រូវបានបង្ក្រាបគ្រឿងញៀនច្រើនលើកច្រើនសារក្តី ក៏នៅតែរួចខ្លួន។ លោក ផែង វណ្ណៈ រៀបរាប់ថា៖ “ឧកញ៉ា​ គិត​ ធាង​ ថៅកែ​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ុក​ ដែលមានសំណាងគ្មានសមត្ថកិច្ចណាហ៊ានប៉ះ​ ទោះបី​ទីតាំង​របស់​គាត់​ សមត្ថកិច្ច​បង្ក្រាប​ឃាត់ខ្លួនមនុស្សជាង​ ៣០០​ នាក់​ ដកហូត​គ្រឿងញៀន​ជិត​ ៥០​ គ.ក្រ​ ក៏​ដោយ​។ សំណាងលោកឧកញ៉ា​ គិត​ ធាង​ ហេីយ​ ដែលបទល្មេីសនេះកេីតនៅប្រទេសកម្ពុជា​ បេីកេីតនៅលេីប្រទេសផ្សេងប្រហែលវាសនាលោកឧកញ៉ា​ គិត​ ធាង​ យ៉ាប់ហេីយ​”។ ប្រភព៖ Khmernote