បានរកឃើញក្រុមជ័យលាភី នៃកម្មវិធីកីឡាបាល់ទះ ឆ្នេរខ្សាច់អន្តរជាតិ ស្រាបៀរអាន់ឆ័រលើកទីពីរ

ភ្នំពេញ៖ ព្រឹត្តិការណ៍កីឡាបាល់ទះឆ្នេរខ្សាច់អន្តរជាតិស្រាបៀរអាន់ឆ័រលើកទីពីរ​ ក្នុងក្របខ័ណ្ឌប្រកួត 2-Star World Tour សម្រាប់កីឡាកិរិនីប្រចាំមណ្ឌលភ្នំពេញ បានឈានដំណាក់កាលចុងក្រោយដ៏រំភើបរីករាយក្រៃលែងបំផុតកាលពីថ្ងៃទីអាទិត្យទី ២៤ ខែកុម្ភៈ នៅមុខសាលមហោស្រពកោះពេជ្រ ដោយមានការចូលរួមទស្សនាពីមិត្តអ្នកគាំទ្ររាប់ពាន់នាក់។

កម្មវិធីប្រកួតវគ្គផ្តាច់ព្រ័ត្រ និងពិធីប្រគល់រង្វាន់ជូនក្រុមជ័យលាភីមានការអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ដោយឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម បណ្ឌិតសភាចារ្យ សំ សោភាន់ អនុប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា និងលោក MOON YOO នាយកផ្នែកទីផ្សារនៃក្រុមហ៊ុនស្រាបៀរអាន់ឆ័រ។

បន្ទាប់ពីការប្រកួតយ៉ាងខ្លាំងក្លាដែលបានកើតឡើងចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៤ ខែកុម្ភៈ រវាងក្រុមក្រុមកីឡាករឆ្នើមអន្តរជាតិជាច្រើនក្រុមដូចជាមកពីប្រទេសជប៉ុន ឆេក ថៃ សហរដ្ឋអាមេរិក ទីក្រងតៃប៉ិ អូស្ត្រាលី ប៉ូឡូញ កាណាដា ស៊ីប អ៊ីស្រាអែល សិង្ហបុរី អាល្លឺម៉ង់ ក្រិក ស៊ុយអែដ និងបណ្តាប្រទេសជាច្រើនទៀត គេបានរកឃើញក្រុមជ័យលាភីក្នុងវគ្គផ្តាច់ព្រ័ត្រសម្រាប់កីឡាកិរិនីប្រចាំមណ្ឌលភ្នំពេញ គឺក្រុមជើងឯកបានទៅលើក្រុមប្រទេសក្រិក (Vasiliki Arvaniti/Penny Karagkouni) ទទួលបានមេដាយមាស និងប្រាក់រង្វាន់ $4000។

ក្រុមជើងឯករងបានទៅលើក្រុមសហរដ្ឋអាមេរិក (​Amanda Dowdy/Corinne Quiggle)ទទួលបានមេដាយប្រាក់ និងប្រាក់រង្វាន់ $3,000 និងក្រុមចំណាត់ថ្នាក់លេខ ៣ បានទៅលើក្រុមប្រទេសជប៉ុន (​Yurika Sakaguchi/Chiyo Suzuki)ដែលទទួលបានមេដាយសំរឹទ្ធ និងប្រាក់រង្វាន់ $2,000។ ក្រុមទទួលជ័យលាភីទាំងបីក្រុមនេះមានសិទ្ធិលេងសម្រាប់វគ្គផ្តាច់ព្រ័ត្រក្នុងក្របខ័ណ្ឌ FIVB World Tour ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិច 2020 ដើម្បីឈានរកទៅជើង​ឯកពិភពលោក។

បន្ទាប់ពីកម្មវិធីប្រកួតនេះ មានការប្រគុំតន្រ្តីរាត្រីរបស់ស្រាបៀរអាន់ឆ័រដោយមានការអញ្ជើញចូលរួមពីតារាល្បីៗប្រចាំព្រះរាជាណាចកម្ពុជាជាច្រើនរូបមានដូចជាកញ្ញា ឱក សុគន្ធកញ្ញា កញ្ញា ទេព បូព្រឹក្ស លោកហ្សូណូ កញ្ញា រ៉េត ស៊ូ​ហ្សា​ណា អ្នកនាងពេជ្រ សោភា លោក​ ណុប បាយ៉ារិទ្ធ លោក យុន វុត្ថាកញ្ញា កញ្ញា បាន ម៉ុន្នីល័ក្ខ ជីដេតូតូ (DJ Toto) និងតារាជាច្រើនរូបទៀត។

សូមជម្រាបថា នេះជាព្រឹត្តិការណ៍កីឡាបាល់ទះឆ្នេរខ្សាច់អន្ដរជាតិស្រាបៀរអាន់ឆ័រលើកទីពីរដែលប្រារព្ធឡើងនៅក្នុងព្រះរាជាណាចកម្ពុជា ដែលរៀបចំឡើងដោយស្រាបៀរអាន់ឆ័រក្រោមកិច្ចសហការជាមួយនឹងសហព័ន្ធកីឡាបាល់ទះអន្តរជាតិ (FIVB) និងក្រសួងអប់រំយុវជន និងកីឡា និងសហព័ន្ធកីឡាបាល់ទះកម្ពុជា។

កម្មវិធីនេះនឹងបន្តធ្វើឡើងនៅខេត្តបីទៀត និងកម្មវិធីប្រគំតន្រ្តីនឹងប្រារព្ធធ្វើឡើងនៅខេត្តប្រាំមួយទៀតដោយមានកាលវិភាគប្រកួតដូចខាងក្រោម១.រាជធានីភ្នំពេញ នៅថ្ងៃទី ២១ ដល់ថ្ងៃទី ២៤ ខែកុម្ភៈ។ ២. ខេត្តព្រះសីហនុ នៅថ្ងៃទី ២ ដល់ថ្ងៃទី៣ ខែមីនា។ ៣. ខេត្តកំពង់ស្ពឺ នៅថ្ងៃទី ៧ ដល់ថ្ងៃទី១០ ខែមីនា។ ៤. ខេត្តសៀមរាប នៅថ្ងៃទី ២១ ដល់ថ្ងៃទី២៤ ខែមីនា ។ ៥. ក្រុងប៉ោយប៉ែត នៅថ្ងៃទី ៣០ ដល់ថ្ងៃទី៣១ ខែមីនា។ ៦. ខេត្តបាត់ដំបង នៅថ្ងៃទី ៤ ដល់ថ្ងៃទី៧ ខែមេសា ។ ៧. ខេត្តកំពង់ចាម នៅថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែមេសា។
កម្មវិធី 2-Star World Tour នឹងប្រារព្ធធ្វើឡើងនៅរាជធានីភ្នំពេញសម្រាប់កីឡាកិរិនី និងនៅខេត្តសៀមរាប​សម្រាប់កីឡាករផ្នែកបុរស។ ទន្ទឹមនឹងនេះផងដែរ កម្មវិធី 1-Star World Tour នឹងប្រារព្ធធ្វើឡើងនៅខេត្តកំពង់ស្ពឺសម្រាប់កីឡាករផ្នែកបុរស និងខេត្តបាត់ដំបងសម្រាប់កីឡាកិរិនី។

រង្វាន់ទឹកប្រាក់សរុបគឺ 60,000 ដុល្លារអាមេរិក ដោយក្រុមជ័យលាភីនីមួយៗនៃក្របខ័ណ្ឌកម្មវិធី 1-Star World Tour នឹងទទួលបានរង្វាន់ទឹកប្រាក់ 5,000 ដុល្លារអាមេរិកចំណែកឯក្រុមជ័យលាភីនីមួយៗនៃក្របខ័ណ្ឌកម្មវិធី 2-Star World Tour នឹងទទួលបានរង្វាន់ទឹកប្រាក់ 25,000 ដុល្លារអាមេរិក។

កាន់តែធំ កាន់តែអស្ចារ្យ កាន់តែកក្រើករីករាយ! សូមចូលរួមទស្សនាឲ្យបានច្រើនកុះករជាមួយស្រាបៀរអាន់ឆ័រ! សូមកុំរំលងព្រឹត្តិការណ៍ពិសេសប្រចាំឆ្នាំនេះឲ្យសោះ!
ទទួលយកភាពសប្បាយរីករាយយ៉ាងពិតប្រាកដជាមួយរសជាតិដ៏ស្រទន់ពីស្រាបៀរអាន់ឆ័រ! រីករាយស្រស់ថ្លា ចាប់ផ្តើមជាមួយស្រាបៀរ អាន់ឆ័រ!

ចំពោះព័ត៌មានលម្អិតអំពីព្រឹត្តិការណ៍កីឡាបាល់ទះឆ្នេរខ្សាច់អន្តរជាតិនេះ សូមចូលមើលទំព័រហេ្វសបុករបស់ស្រាបៀរអាន់ឆ័រ៖ https://www.facebook.com/AnchorBeerKH/