ធ្វើចឹងបានទៀត!!! ចោរស្រីប្រើល្បិចមកផាត់មុខធ្វើសក់ រួចខ្ចីទូរស័ព្ទធ្វើជាខលហៅគ្នីគ្នា លុយធ្វើសក់ក៏មិនបាន ថែមទាំងអស់ទូរស័ព្ទទៀត

អំពើចោរកម្ម នៅតែបន្តកើតមានជាញឹកញាប់ ទាំងនៅក្នុង រាជធានីភ្នំពេញ និងបណ្ដាខេត្តនានាទូទាំងប្រទេស ទោះជាមានការបង្ក្រាបពីសំណាក់សមត្ថកិច្ចយ៉ាងណាក្តី ប៉ុន្តែហាក់ដូចជាមិនទាន់ មានប្រសិទ្ធភាពនៅឡើយទេ ជាពិសេសនៅតាមទីផ្សារតែងតែមានការលួច ឆក់ ទ្រព្យសម្បត្តិអាជីវករ ក៏ដូចជាភ្ញៀវដែលមកទិញអីវ៉ាន់ជាដើម។ យ៉ាងណាមិញថ្មីៗនេះក៏មានករណី ស្ត្រីជាជនសង្ស័យម្នាក់បានមកធ្វើសក់ផាត់មុខនៅក្នុងហាងសាឡនមួយ ហើយក៏ប្រើល្បិចខ្ចីទូរស័ព្ទខលហៅគ្នីគ្នា រួចទុកកាបូបនៅកន្លែងធ្វើសក់ហើយយកទូរសព័្ទទៅបាត់។

ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី២៥​ ខែកុម្ភៈ ឆ្នាំ២០១៩ នៅផ្សារស្ទឹងមានជ័យថ្មី។ នេះបើយោងតាមគណនីហ្វេសប៊ុក Sem Borey បានបង្ហោះរូបភាពស្ត្រីជាជនសង្ស័យ ដោយរូបភាពនោះគឺម្ចាស់ហាងបានថតដើម្បីមើលម៉ូតសក់ ដោយប្រភពដដែលបានសរសេររៀបរាប់ថា ៖ “មានអ្នកស្គាល់ចោរស្រីម្នាក់នេះទេ ចូលមកលួចទូរស័ព្ទ ដំបូងវាចូលមកធ្វេីជាស្ទាយផាត់មុខធ្វេីសក់ វាប្រាប់ថាមានគ្នាវាមកផាត់មុខពីរនាកទៀត។ ចឹងវាធ្វើជាខ្ចីហេីយខលទៅគ្នាវា ដោយវាធ្វេីជាទុកកាបូបរបស់វានៅក្នុងហាងខ្ញុំ ហេីយលុយក៏អត់អោយទៀត បន្លំយកទូរស័ព្ទ iPhone 7 plus មួយគ្រឿង។ សូមបងប្អូនជួយស៊ែរអោយម្នាក់មួយផងវាបោកទ្បេីងឈ្ងុយណាស់ ឥលូវដាក់ពាក្យប្ដឹងហេីយបេីលោកប៉ូលីសបានឃេីញជួយឃាត់ខ្លួនផង”៕ប្រភព៖ Khmernote.tv