អ្នកណាមិនក្តៅ? អតីតតារាសម្តែង ដាញ់ ម៉ូនីកា ព្រលះមួយរយៗក្រោយមានមនុស្សពូកែដើររិះគន់និយាយដើមខ្លួន និងគ្រួសារ

ក្រោយពីឈប់សិល្បៈអតីតតារាសម្តែងស្រី ដាញ់ ម៉ូនីកា បានរស់នៅយ៉ាងមានសុភមង្គលនៅលើទឹកដីអូស្រ្តាលី ជាមួយនឹងស្វាមី និងកូនប្រុសស្រីទាំង២។ ប៉ុន្តែកាលពីពេលថ្មីៗនេះអតីតតារាសម្តែងអ្នកនាង ដាញ់ ម៉ូនីកា បានបង្ហាញការខឹងសម្បារយ៉ាងខ្លាំង រហូតបាន live វីដេអូនិយាយរៀបរាប់ពី បុគ្គលមួយរូបដែលតែងតែនិយាយដើមរិះគន់ពីខ្លួន និងក្រុមគ្រួសារ អ្នកនាងក៏បានឲ្យដឹងថា បុគ្គលនោះ ក៏មិនមែនជាជិតស្និទ្ធជាមួយនឹងខ្លួនដែល។

ដោយអ្នកនាង ដាញ់ ម៉ូនីកា បានសរសេររៀបរាប់ថា៖ “អរគុណញ្ញាតិមិត្តដែលពូកែរិះគន់និយាយដើមខ្ញុំនិងគ្រួសារខ្ញុំ អ្នកខំនិយាយទៀតទៅព្រោះអ្នកកាន់តែនិយាយគ្រួសារខ្ញុំកាន់តែរីកចម្រើន ប៉ុន្តែកុំភ្លេចយកពេលមើលថែសុខភាពខ្លួនឯងផងឧស្សហ៍និយាយដើមគេពេកប្រយ័ត្នគាំងបេះដូងងាប់ខានបាននិយាយដើមគេទៀត។ កុំនិយាយក្រោយខ្នងខ្ញុំអីបើចង់និយាយៗចំមុខខ្ញុំមក ខ្ញុំនឹងអោយលុយអ្នក ១០ដុល្លារទុកទិញថ្នាំគាំងបេះដូង និងថ្នាំខ្យល់ ចង្កៀងអុជផ្ទះអ្នកណាភ្លឺផ្ទះអ្នកហ្នឹង ចឹងហើយកុំសូវវាយតម្លៃគេពេកមើលថែគ្រួសារខ្លួនឯងអោយតែល្អទៅបានហើយ ខំអួតខ្លួនជាអ្នកថ្លៃថ្នូរតែចរិកវិញថោកនិងស្អុយជាងអាចម៍ទៀត”។ ក្នុងនោះរឿងរ៉ាវនេះក៏ត្រូវបាន KaKa Kh ដែលរស់នៅអូស្ត្រាលីដូចគ្នាបានឲ្យដឹងថា បុគ្គលដែលនិយាយដើម ដាញ់ ម៉ូនីកា ក៏ធ្លាប់និយាយដើមអ្នកនាងដែលកាលពីមុន។ ដោយ Kaka Kh បានសរសេររៀបរាប់ថា៖ ” អ្នកណាថា ដាញ់ ម៉ូនីកា ស្លូត??? កុំច្រឡំថាគាត់សម្ដែងណា នេះម៉ូនីកា ប៉ុន្តែបើប៉ះ មីKaka KH វិញប្រាកដជាទៅចាប់ហែកមាត់ដល់ផ្ទះហើយ! ធ្លាប់ប្រាប់ idolឯងតាំងពីជួបគ្នាដំបូងនៅអូស្រ្តាលី ខ្ញុំប្រាប់គាត់ថាបងអើយកុំទុកចិត្តមនុស្សនៅទីនេះ អ្នកខ្លះអត់រឿងក៏មានរឿងនិយាយដែរ…..ឥឡូវមែន។

បងប្អូនទាំងអស់គ្នាតើមានអារម្មណ៍ឈឺចាប់ទេ? ពេលដែលឮគេនិយាយថាសន្តានខ្មែរទៅទីណាខាំត្របាក់គ្នាទីនោះ។ កុំថាឡើយខ្មែរនៅខ្មែរ សូម្បីតែខ្មែរនៅទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលីក៏សំបូរដែរ ពួកមីយាយកញ្ចាស់មួយចំនួន ដែលមាត់អត់គំរបចូលចិត្តតែនិយាយដើមគេ ទាំងខ្លួនឯងមិនដែលដើរជាមួយឬក៏ស្គាល់គេសោះ។ ដូចជាឆ្ងល់ដល់ហើយតើបានរឿងពីណាមកនិយាយ? ប្រហែលជារឿងប្រឌិតដែលទាញចេញពីប្រហោងស្បូនវាហើយមើលទៅ! ហើយពួកតែស្ករហ្នឹងលោកអើយ! ម៉ាអូស្ត្រាលីហ្នឹងអ្នកណាមិនស្គាល់មុខ! ពួកមីថ្លៃថ្នូរជំពាក់តែបំណុលគេ! អញ្ចឹងឯងបានខ្ញុំវាខ្ជិលនឹងរាប់មនុស្សមួយចំនួន។ លើកមុននិយាយដើមអញម្ដងដែរមីយាយកញ្ចាស់តែស្ករហ្នឹង តែបើមានលើកទីពីរទៀត! ប្រយ័ត្នអញចាប់ហែកមាត់ដល់ត្រចៀក! ចាំទុកផងអោយតែស្រីឈ្មោះកា មិនមែនស្លូតទេវើយ”៕ ប្រភព៖ Khmernote.tv