ថ្មីទៀតហើយ ! លោក ផែង វណ្ណៈ “ចាប់បានហេីយៗ​ មេក្លោងចែកចាយគ្រឿងញៀនដ៏ល្បីល្បាញ”

ក្រោយពេលធ្វើការរិះគន់ចំពោះអាជ្ញាធរសមត្ថកិច្ចទាក់ទងនឹង វិធានការចាប់មេក្លោងគ្រឿងញៀននៅក្នុងមជ្ឈមណ្ឌលកំសាន្ត រ៉ុក Rock មិនបានរួចមក លោក ផែង វណ្ណៈ ក៏បានបង្ហោះសារជាថ្មីថា “ចាប់បានហេីយៗ​ មេក្លោងចែកចាយគ្រឿងញៀនដ៏ល្បីល្បាញ”។ ការបង្ហោះសារមួយនេះហាក់ដូចជាពញ្ញាក់អារម្មណ៍មហាជន អោយឃើញពីសំណាញ់ច្បាប់ដែលមានប្រសិទ្ធភាពចំពោះអ្នកក្រ ទន់ខ្សោយ។

ទោះបីលោក ផែង វណ្ណៈ ធ្វើការរិះគន់បែបនេះក្តី លោកក៏បានកោតសរសើរផងដែរចំពោះលោក ស្នងការរាជធានីភ្នំពេញ គឺឯកឧត្តម ឧត្តមសេនីយឯក ស ថេត ដែលហ៊ានធ្វើការបង្ក្រាបគ្រឿងញៀន ទ្រង់ទ្រាយធំ ទៅលើមជ្ឈមណ្ឌលរ៉ុក Rock ហើយក៏ទទួលបានការសាទរយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋខ្មែរ ទោះបីពេលនេះមេក្លោងធំ មិនទាន់ចាប់បាននៅឡើយក្តី។ លោក ផែង វណ្ណៈ រៀបរាប់នៅលើ Facebook ថា៖ “ចាប់បានហេីយៗ​ មេក្លោងចែកចាយគ្រឿងញៀនដ៏ល្បីល្បាញដកហូតគ្រឿងញៀនបានចំនួន​ ២​ កញ្ចប់​តូច​ ។ ២​ កញ្ចប់​តូច​នេះ​ មានតម្លៃធំជាងគ្រឿងញៀនជិត​ ៥០​ គ.ក្រ​ ដែលដកហូតបាននៅ​ មជ្ឈមណ្ឌល​កម្សាន្ត​រ៉ុក​ ទៅទៀត​ ។”