ដឹងច្បាស់ហើយពីតម្លៃរថយន្ត Corolla ស៊េរីឆ្នាំ 2020 ថ្មីសន្លាងមួយនេះ

Toyota Corolla គឺជាកំពូលរថយន្តដែលលក់ដាច់ជាងគេក្នុងពិភពលោក ហើយចាប់តាំងពី ឆ្នាំ1996 វាបានលក់ចេញទៅកាន់ពិភពលោកចំនួន 46លាន គ្រឿង។ ឆ្នាំនេះតូយ៉ូតានឹងផ្តល់ជូននូវ Corolla Sedan ស៊េរីថ្មី ឆ្នាំ2020 ដែលមាន 6 version និងមានគំរូរចនាចំនួន ៣ គឺ៖ ទំនើប, កូនកាត់ និងកីឡា។ប្រភេទ L, LE និង XLE គឺមាននៅលើរចនាបទបែបទំនើប (Modern) ចំណែក ប្រភេទ SE និង XSE​ គឺនៅលើរចនាបទបែបស្ព័រ (Sport) និងចុងក្រោយគឺ កូនកាត់ (Hybrid) ដែលមាននៅលើ 2020 Corolla Hybrid ផ្ទាល់។ ខណៈដែលម៉ូដែលមុនៗត្រូវបានផ្តល់ជូនជាមួយនឹងម៉ាស៊ីនតែមួយប៉ុណ្ណោះ ប៉ុន្តែសម្រាប់ម៉ូដែល ឆ្នាំ2020 នេះគឺអាចឱ្យលោកអ្នកមានជម្រើសបីផ្សេងគ្នា។

ដោយប្រភេទ L, LE និង XLE មានម៉ាស៊ីន ស៊ីឡាំង4 ទំហំ 1.8លីត្រ ដែលផ្តល់កម្លាំង 139 សេះ (103 kW / 141 PS) និងកម្លាំងបង្វិល 126 lb-ft (170 Nm)។ ប្រភេទ L, LE មានកម្រិតស៊ីសាំង ក្នុងទីក្រុងស៊ី 7.84 លីត្រ/100km, នៅផ្លូវហាយវេស៊ី 6.19 លីត្រ/100km និង 7.12 លីត្រ/100km រួមគ្នា។ ចំណែកប្រភេទ XLE រៀងស៊ីសាំងជាងម៉ូដែលធម្មតាបន្តិចគឺនៅក្នុងទីក្រុងស៊ី 8.11 លីត្រ/100km, នៅផ្លូវហាយវេស៊ី 6.35 លីត្រ/100km និង 7.35 លីត្រ/100km រួមគ្នា។អ្នកបើកបរដែលកំពុងស្វែងរកកម្លាំងម៉ាស៊ីនខ្លាំងអាចជ្រើសរើសយកប្រភេទ SE ឬ XSE ដោយរថយន្តទាំងពីរនេះមាន ម៉ាស៊ីនស៊ីឡាំង 4 ទំហំ 2លីត្រថ្មី ដែលនឹងមានកម្លាំង 169 សេះ (126 kW / 171 PS) និងកម្លាំងបង្វិល 151 lb-ft (204 Nm) ។ ជាការកែលម្អគួរឱ្យកត់សម្គាល់ ដែលមានកម្លាំងជាងមុន 30 សេះ (22 kW / 30 PS) និងកម្លាំបង្វិលច្រើនជាងមុន 25 lb-ft (33 Nm)។

ចុងក្រោយគឺប្រភេទកូនកាត់ (Hybrid) ដែលមានម៉ាស៊ីនស៊ីឡាំង 4 ទំហំ 1.8លីត្រ និងម៉ាស៊ីនភ្លើងសម្រាប់ទិន្នផលរួមបញ្ចូលគ្នានៃកម្លាំង 121 សេះ (90 kW / 122 PS)។ ប្រភេទ Hybrid នេះ វាសន្សំសំចៃបានច្រើនជាងគេ ដោយនៅក្នុងទីក្រុងស៊ីត្រឹមតែ 4.44 លីត្រ/100km និងនៅផ្លូវហាយវេស៊ី 4.52 លីត្រ/100km ប៉ុណ្ណោះ។ Corolla ស៊េរីឆ្នាំ 2020 នេះនឹងចាប់ដាក់លក់នៅសហរដ្ឋអាមេរិកខែក្រោយនេះហើយ ដែលមានតម្លៃចាប់ពី $19,500 ឡើងទៅប៉ុណ្ណោះសម្រាប់ទីផ្សារសហរដ្ឋអាមេរិក៕ ប្រភព៖ Khmernote