លោកជំទាវ ហ៊ុន ស៊ីណាត អនិច្ចាមុខមេក្លោងចែកចាយគ្រឿងញៀនដ៏ល្បីល្បាញ ២ កញ្ចប់តូចនេះ តែនឹកហួសចិត្ត អាជិត ៥០ គីឡូចាប់មេខ្លោងអត់បាន

កាលពីម្សិលមិញនេះដែរ មានការរិះគន់មួយពីសំណាក់លោក ផែង វណ្ណៈ អមជាមួយនឹងរូបថតមួយសន្លឹកបង្ហាញពីអ្នកចែកចាយគ្រឿងញៀន២កញ្ចប់តូច ដែលត្រូវបានចាប់ខ្លួននៅ ខេត្តត្បូងឃ្មុំ ខណៈដែលម្ចាស់គ្រឿងញៀនជិត ៥០គីឡូក្រាម នៅមជ្ឈមណ្ឌលកំសាន្ត រ៉ុក Rock មិនទាន់ចាប់បាននៅឡើយទេ។ មិនខុសគ្នានោះទេ ថ្ងៃនេះដែរ លោកជំទាវ ហ៊ុន ស៊ីណាត ប្អូនស្រីបង្កើតរបស់សម្តេចតេជោ ហ៊ុន សែន ក៏បានប្រត្តិកម្មដូចគ្នាជាមួយលោក ផែង វណ្ណៈ ដោយលោកជំទាវ បានបង្ហោះសារនៅលើ Facebook ថា៖

“នឹកហួសចិត្តត្បិតអាជិត ៥០ គីឡូចាប់មេខ្លោងអត់បានតែមកចាប់បានអាឆ្មាសុីត្រីអាំងអ្នកចាប់នេះមុខជាបានឡើងបុណ្យស័ក្តិហើយ តែបើខ្លាសុីគោវិញអ្នកចាប់មុខតែធ្លាក់បុណ្យស័ក្តិ ។ ក្មួយអើយវាសនា ២ កញ្ចប់តូចរបស់ក្មួយវាមានតម្លៃធំជាងគ្រឿងញៀនជិត ៥០ គីឡូ ដែលប៉ូលីសដកហូតបាននៅមជ្ឈមណ្ឌលកម្សាន្តរ៉ុកណាក្មួយប្រុស ។ មីងសូមផ្ដាំយុវជន យុវតី ទាំងអស់ចៀសចេញឲ្យបានឆ្ងាយពីគ្រឿងញៀនដែលសង្គមស្អប់ខ្ពើមនេះ គួរឲ្យអនិច្ចាណាស់មុខមេក្លោងចែកចាយគ្រឿងញៀនដ៏ល្បីល្បាញ ២ កញ្ចប់តូចម្នាក់នេះ ។ ឯណាទៅ ឯណាទៅម្ចាស់ជិត ៥០ គីឡូ ???? 28.2.2019″។ គួរបញ្ជាក់ផងដែរថា កាលពីម្សិលមិញនេះដែរ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថាចំពោះករណីបង្ក្រាបគ្រឿងញៀន នៅមជ្ឈមណ្ឌលកំសាន្ត រ៉ុក មកទល់នឹងពេលនេះសមត្ថកិច្ចរកពុំឃើញភស្តុតាងណាមួយដែលជាប់ពាក់ពន្ធ័នឹងអ្នកឧកញ៉ា គិត ម៉េង នោះទេ៕ ប្រភព៖ Khmernote.tv