ទូរទស្សន៍ សាមសុង QLED រចនាឡើងជាមួយរូបរាងថ្មី និងបច្ចេកវិទ្យាកាន់តែទំនើបទាន់សម័យ !

ភ្នំពេញ៖ តាមពិតទៅទូរទស្សន៍ដែលឆ្លាតវៃគឺជាទូរទស្សន៍ដែលមិនមែនគ្រាន់តែសម្រាប់ការទស្សនារឿង ឬវីដេអូផ្សេងៗនោះទេតែវាត្រូវតែជាទូរទស្សន៍ដែលមានភាពបត់បែន និងទាន់សម័យផងដែរ។ ជាក់ស្តែងដូចជាទូរទស្សន៍ សាមសុង QLED នេះតែម្តង។ ទូរទស្សន៍ សាមសុង QLED ត្រូវបានរចនាឡើងយ៉ាងស្រស់ស្អាតបំផុត និងមានលក្ខណៈពិសេសលើសពីទូរទស្សន៍ធម្មតា។ហើយអ្វីដែលធ្វើឱ្យទូរទស្សន៍ QLED ទទួលបានការគាំទ្រយ៉ាច្រើន និងជាប់ឈ្មោះជាទូរទស្សន៍ដែលមានភាពល្អឥតខ្ចោះទាំងផ្នែក គុណភាព ភាពច្នៃប្រឌិតថ្មី និងភាពលេចធ្លោគួរឱ្យទាក់ទាញបំផុតនោះគឺដោយសារតែចំណុចពិសេសៗទាំងអស់នេះ៖

1. Perfect Visual Display
មិនថាមានពន្លឺថ្ងៃចាំងពីបង្អួច ឬអំពូលភ្លើងនៅក្នុងគេហដ្ឋានរបស់លោកអ្នកយ៉ាងណាក៏ដោយក៏ទូរទស្សន៍ សាមសុង QLED មានគុណភាពខ្ពស់ក្នុងការបង្ហាញកម្រិតពណ៌យ៉ាងស្អាតត្រជាក់ភ្នែកសម្រាប់លោកអ្នកជានិច្ចជាមួយនឹងគ្រាប់ពន្លឺ Quantum ដែលអាចបញ្ចេញពណ៌បានច្បាស់មុតល្អដែលធ្វើឱ្យអ្នករីករាយជាមួយនឹងការទស្សនាដោយទទួលបាននូវបទពិសោធន៍នៃពណ៌ដ៏ស្រស់ស្អាតបំផុតផុសចេញពីទូរទស្សន៍ម៉ូឌែលនេះផងដែរ។

2.Ambient Mode
អ្នកអាចផ្លាស់ប្តូរទូរទស្សន៍របស់អ្នកទៅជាស៊ុមរូបថត ឬអាចបំលែងឲ្យទៅជាអេក្រង់ពណ៌ដូចទៅនឹងជញ្ជាំងផ្ទះរបស់អ្នកបានផងដែរ។ដូច្នេះកញ្ចក់ទូរទស្សន៍នឹងលេចចេញជាផ្ទាំងគំនូរដែលអាចបន្ថែមឲ្យបរិវេណនៃជញ្ជាំងក្នុងគេហដ្ឋានរបស់លោកអ្នកកាន់តែស្រស់ស្អាត និងទាក់ទាញបំផុត។ និយាយរួមមុខងារនេះគឺអាចធ្វើជាឧបករណ៍សម្រាប់លម្អគេហដ្ឋានបាន ឬដាក់បង្ហាញអាកាសធាតុព្រមទាំងកម្មវិធីកម្សាន្តផ្សេងៗទៀតបាន។ ជាមួយនឹងបច្ចេកវិទ្យាមួយនេះលោកអ្នកកុំបារម្ភអី! ព្រោះ Ambient ប្រើប្រាស់ថាមពលអគ្គិសនីត្រឹមតែ ៤០% នៃថាមពលដែលអ្នកប្រើពេលទស្សនាទូរទស្សន៍តែប៉ុណ្ណោះជាពិសេសមិនមានបញ្ហារឿងស្នាមដាមលើអេក្រង់នោះទេបើទោះបីជាមានការបើកប្រើយូរប៉ុណ្ណាក៏ដោយ។ ដូច្នេះ Ambient Mode របស់ទូរទស្សន៍ សាមសុង QLED ធ្វើឱ្យជីវិតរបស់លោកអ្នកកាន់តែស៊ីវីល័យ និងទាន់សម័យបំផុត!

3.One Invisible Connection
ជាដុំដែលអាចតភ្ជាប់ខ្សែទៅកាន់ឧបករណ៍ផ្សេងៗបានយ៉ាងងាយស្រួលដោយមិនធ្វើឱ្យមានភាពរញ៉េរញ៉ៃក្បែរទូរទស្សន៍ទោះបីដាក់លើតុ ឬចាប់ជាប់ជញ្ជាំងក៏ដោយ។ជាមួយប្រព័ន្ធអុបទិកដែលគ្មានខ្សែរញ៉េរញ៉ៃជួយបន្ធូរភាពតានតឹងពីខ្សែរប៉ាត់រប៉ាយ និងតុបតែងបន្ទប់ទទួលភ្ញៀវព្រមទាំងក្នុងគេហដ្ឋានរបស់អ្នកឱ្យស្រស់ស្អាតហើយជួយឱ្យអ្នកអាចដាក់ឧបករណ៍នៅឆ្ងាយបានដូច្នេះអ្នកនឹងនៅសល់កន្លែងសម្រាប់តុបតែងលម្អបានផងដែរ។

4.No gap wall-mount
គឺជាជើងចាប់ជាប់ជញ្ជាំងរបស់ QLED ដែលអាចតភ្ជាប់ទូរទស្សន៍ទៅនឹងជញ្ជាំងបានយ៉ាងល្អឥតខ្ចោះស្ទើតែគ្មានចន្លោះឡើយ។

5. Boundless 360o Design
សម្រាប់ចំណុចពិសេសនេះត្រូវបានរចនាឡើងយ៉ាងស្រស់ស្អាតតាមរចនាបទបែបទំនើបទាន់សម័យដែលអាចផ្តល់ឱ្យអ្នកនូវភាពស្រស់ស្អាតក្នុងគេហដ្ឋានទោះបីអ្នកមើលពីជ្រុងណាក៏ដោយ។

ដើម្បីជ្រាបកាន់តែច្បាស់សូមចុច Link ខាងក្រោម៖

ជាមួយទូរទស្សន៍ QLED TV លោកអ្នកអាចតាមដានទស្សនាកម្មវិធីទូរទស្សន៍ រឿងភាគ នាទីកំសាន្ត កីឡា ឬក៏ការលេងហ្គេមក្នុងរូបភាពធំ ត្រជាក់ភ្នែកក្នុងទំហំ៧៥ អ៊ីញ និង៨២អ៊ីញ។

Posted by Samsung on Tuesday, 26 February 2019

*** ក្រុមហ៊ុន Samsung តែងតែនាំមកជូននូវបទពិសោធន៍ថ្មីៗដែលពោរពេញទៅដោយគំនិតច្នៃប្រឌិត និងបច្ចេកវិទ្យាទំនើបៗបំផុតសម្រាប់លោកអ្នក និងពិភពលោកទាំងមូល។
លោកអ្នកអាចរកជាវបាននៅតាមបណ្តាហាងទំនើប សាមសុង និងដេប៉ូចែកចាយរបស់
សាមសុង ណាមួយដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬទំនាក់ទំនងតាមរយៈលេខ៖ 1800-203232 ។