លោកផែង វណ្ណៈ បានបង្ហោះថា “លោកបានទទួលប្រភពព័ត៌មានពីសមត្ថកិច្ច ថាគ្រឿងញៀន​ជិត​ ៥០​ គ.ក្រ មិនពាក់ព័ន្ធនឹងឧកញ៉ា​ គិត​ ធាង ទេ ព្រោះ Rock បានជួលឲ្យចិនយូរហើយ ឥឡូវចិនរត់គេចខ្លួនបាត់ហើយ (​ ចប់​ដោយ​បរិបូណ៌​ )”

មុននេះបន្តិចលោកផែង វណ្ណៈ បានបង្ហោះនៅលើហ្វេសបុកផេករបស់លោកថា ” ប្រភពព័ត៌មាន​ពីសមត្ថកិច្ចបានអោយដឹងថា​ ឧកញ៉ា​ គិត​ ធាង​ មិនពាក់ព័ន្ធ​នឹងគ្រឿងញៀន​ជិត​ ៥០​ គ.ក្រ​ ទេ​ ព្រោះ​ទីតាំង​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ុក​នេះ​បានជួលទៅអោយជនជាតិចិនយូរមកហេីយ​ ។ ពេលនេះចិនអ្នកជួលនោះរត់គេចខ្លួនបាត់ហេីយ​ ។ ហ៊ឺម​ ! បេីអញ្ចឹងមែនងាប់តែកូនខ្មែរតូចតាចហេីយ​ ។ (​ ចប់​ដោយ​បរិបូណ៌​ )”

គួរបញ្ជាក់ថាកាលពីយប់ថ្ងៃ២២​ ឆ្លង​ចូលថ្ងៃ​ ២៣​ខែ​ កុម្ភៈ​ ឆ្នាំ​ ២០១៩​ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សជាង​ ៣០០​ នាក់​ សមត្ថកិច្ច​ក៏បានដកហេតុថ្នាំញៀនមួយចំនួន​ និង​ អាវុធ​ខ្លី​ ១​ ដេីមផងដែរ​។នេះជាលេីកទី​ ៤​ ហេីយ​ ដែលសមត្ថិកច្ចចុះបង្ក្រាប​ទីតាំង​ មជ្ឈមណ្ឌល​កម្សាន្ត​ រ៉ុក​ ប៉ុន្តែ​ទីតាំង​នេះនៅតែបន្តបេីក​ ចែកចាយ​ និង​ ប្រេីប្រាស់គ្រឿងញៀន។ តើប្រិយមិត្តយល់យ៉ាងណាដែរ? ប្រភព៖ Khmernote.tv