ឈឺក្រពះជាង១០ឆ្នាំហើយ សូម្បីតែហូបនំបញ្ចុកក៏ចុក ហូបបាយកកក៏ឈឺរាក ហូបហឹរ៍ក៏ចុករាក សាកហូបទឹកដើមចេក ពូកែគ្រាន់បើមែន

ខ្ញុំឈឺក្រពះជាង១០ឆ្នាំហើយ ពេលនេះដល់ថ្នាក់យ៉ាប់មែនទែនហើយ សូម្បីតែហូបនំបញ្ចុកក៏ចុក ហូបបាយកកក៏ឈឺរាក ហូបហឹរ៍ក៏ចុករាក វេទនាណាស់ព្រឹកឡើងក្អួតចង្អោររាល់ព្រឹក តែក្នុងពេលបីថ្ងៃនេះឃើញថាបានប្រសើរ៨០%ហើយ គេអោយហូបអោយបានមួយសប្ដាហ៍គឺជា១០០% #ទឹកដើមចេក ពូកែគ្រាន់បើមែន #បញ្ជាក់ខ្ញុំហូបថ្នាំពេទ្យ មិនជាសោះ ជាហើយឈឺវិញៗ ។

ពេលនេះចង់ប្រាប់អោយបងប្អូនដែលឈឺដូចខ្ញុំបានជាដែរ សូមពិសារ #ទឹកដើមចេក ១ថ្ងៃ ២ដង (ព្រឹក+ល្ងាច)១ដង១ស្លាបព្រា (ធ្វើភ្លាមហូបភ្លាម) របៀបធ្វើមើលតាមរូបភាពខាងក្រោម។ ដើមចេកដែលអាចធ្វើបាន គឺចេកទឹក ចេកណាំវ៉ា ចេកដែលគេយកមកធ្វើនំ #ដឹងហើយសូមជួយប្រាប់គ្នាផង។ សូមប្រើថ្នាំពេទ្យអោយអស់លទ្ធភាព បើមិនជាទេចាំសាកល្បងថ្នាំនេះ។ ប្រភព៖ facebook