គង់ ចាន់ស្រីមុំ ធ្វើឲ្យមនុស្សស្រីជាច្រើនរូបច្រណែនដោយមានស្វាមីចេះថ្នាក់ថ្នម យកចិត្តទុកដាក់រហូតដល់ធ្វើរឿងមួយនេះជូននាងថែមទៀត

អ្នកនាង គង់ ចាន់ស្រីមុំ ដែលជាតារាសម្តែងស្រីរូបស្រស់ សម្រស់មិនប្រែប្រួលបើទោះបីជាពេលនេះ នាងមានបុត្រីមួយហើយក្តីក៏ដោយ។ បើក្រឡេកមើលសុភមង្គលគ្រួសារ ក្រោយពេលរៀបអាពាហ៍ពិពាហ៍របស់អ្នកនាង គង់ ចាន់ស្រីមុំ និងលោក គឹម សីហា គេហាក់សង្កេតឃើញថាអ្នកទាំងពីរគឺមានសេចក្តីរីករាយខ្លាំង និងផ្អែមល្ហែមមិនចេះរីងស្ងួត។

ថ្មីៗនេះលោក គឹម សីហា បាននាំភរិយាព្រមទាំងបុត្រី នាងតូច ម៉ូម៉ូ ធ្វើដំណើរកម្សាន្តទៅឯប្រទេសថៃ ដោយលោកបានមើលថែទាំងពួកគេបានយ៉ាងដិតដល់ ដើម្បីបំពេញតួនាទីជាស្វាមីនិងឪពុកដ៏ល្អមួយរូប។ អ្នកនាង គង់ ចាន់ស្រីមុំ ក៏បានបង្ហោះវីដេអូពីលោក គឹម សីហា ដែលកំពុងអ៊ុតខោអាវ បង្អួតពីសុភមង្គលដែលអ្នកទាំងពីរមានចំពោះគ្នា ហើយក៏ទទួលបានការខំមិនជូនពរពីមហាជនឲ្យស្រលាញ់គ្នាជារៀងរហូតផងដែរ៕