សត្វឥន្ទ្រីមួយក្បាលនេះចំណាយពេល ២០ឆ្នាំ ហើរឆ្លងកាត់ប្រទេសជាច្រើន ប៉ុន្តែអ្វីដែលវាតែងតែហើរគេចនោះគឺ…

ថ្មីៗនេះមានការបង្ហោះរូបភាពដ៏គួរឱ្យចាប់អារម្មណ៍ប៉ុន្មានសន្លឹក ដែលជារូបផែនទី និងចលនារបស់ឥន្ទ្រីមួយក្បាលក្នុងរយៈពេល ២០ឆ្នាំ។ ឥន្ទ្រីមួយក្បាលវាមានកម្មវិធីតាមដាន GPS ដែលបានបំពាក់នៅលើស្លាបរបស់វាតាំងពីពេលវានៅប្រទេសរុស្ស៊ីមកម៉្លេះ ហើយ ២០ឆ្នាំ ក្រោយមកវាក៏ត្រូវបានគេប្រទះឃើញនៅក្នុងជ្រលងភ្នំ «Valley of the Child» នៅក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត។

វាពិតជាគួរឱ្យចាប់អារម្មណ៍ណាស់ក្នុងការដែលបានដឹងថា ឥន្ទ្រីនេះបានធ្វើដំណើរអស់រយៈប្រវែងដ៏វែងឆ្ងាយ និងឆ្លងកាត់ជាច្រើនប្រទេសរយៈពេល ២០ឆ្នាំ នៃជីវិតរបស់វា។ គួរបញ្ជាក់ផងដែរថា អ្វីដែលគួរឱ្យចាប់អារម្មណ៍ជាងគេគឺ ឥន្ទ្រីមួយក្បាលនេះតែងតែហោះហើរវាងសមុទ្រ មិនដូចបក្សីដទៃឡើយ។ ដូចលោកអ្នកអាចមើលឃើញយ៉ាងច្បាស់ជាមួយរូបផែនទីថា វាបានហោះហើរឆ្លងប្រទេសគ្រប់ទីកន្លែង ប៉ុន្តែអ្វីដែលវាគេចមិនហោះកាត់គឺ សមុទ្រ។ សត្វបក្សីគ្រប់ប្រភេទតែងតែហើរកាត់សមុទ្រ ប៉ុន្តែអ្វីដែលយើងអាចដឹងច្បាស់ជាមួយសត្វឥន្ទ្រីនេះ គឺវាហើរគេចសមុទ្រពេញមួយជីវិតរបស់វា៕