សាហាវហួស! ក្មេងស្រីកំសត់ម្នាក់ត្រូវឪពុក និងបងប្អូនប្រុសរួមគ្នារំលោភខ្លួនជិត ២០០ ដង

ឥណ្ឌូនេស៊ី៖ ក្មេងស្រីឥណ្ឌូនេស៊ី ​និងជាមនុស្ស ដែលមានសតិមិនប្រក្រតីម្នាក់ត្រូវបានគេរាយការណ៍ថា បានទទួលរងនូវការរំលោភបំពានផ្លូវភេទពីឪពុក និងបងប្អួនប្រុស ២ នាក់ផ្សេងទៀតចំនួនជិត ២០០ ដង។ ក្មេងស្រីជាជនរងគ្រោះត្រូវបានគេហៅដោយអក្សរកាត់ថា AG អាយុ ១៨ ឆ្នាំ និងរស់នៅក្នុងផ្ទះជាមួយបិសាចតណ្ហាទាំង ៣ ខាងលើនេះក្នុងតំបន់ Tanggamus Regency ភាគខាងត្បូងប្រទេសឥណ្ឌូនេស៊ី។ រឿងរ៉ាវខាងលើនេះត្រូវបានបែកធ្លាយ ក្រោយមានអ្នកជិតខាងជាច្រើននាក់បាននាំរាយការណ៍ជូនទៅអាជ្ញាធរ ព្រោះតែពួកគេអាណិតក្មេងស្រីជនរងគ្រោះខ្លាំងពេក។

ក្រោយការឃាត់ខ្លួនបុរសទាំង ៣ នាក់ខាងលើនេះ គេបានរកឃើញថា បុរសជាឪពុកដែលត្រូវបានគេហៅថា JM មានអាយុ ៤៥ ឆ្នាំ បានចាប់រំលោភកូនស្រីបង្កើតខ្លួនឯងខាងលើនេះចំនួន ៥ ដង បងប្រុសរបស់ក្មេងស្រីរងគ្រោះម្នាក់ឈ្មោះ SA អាយុ ២៤ ឆ្នាំ បានចាប់រំលោភប្អួនស្រីបង្កើតខ្លួនឯងចំនួន ១២០ ដង និងប្អួនប្រុសម្នាក់ទៀតឈ្មោះ YG អាយុ ១៥ ឆ្នាំ បានចាប់រំលោភបងស្រីខ្លួនឯងចំនួន ៦០ ដង។ បើតាមសំដីរបស់អ្នកជិតខាងបានឲ្យដឹងថា ក្មេងស្រីរងគ្រោះខាងលើត្រូវគេចាប់ទុកនៅក្នុងផ្ទះ ដើម្បីសម្រាប់តែបម្រើអារម្មណ៍ផ្លូវភេទរបស់ឪពុក និងបងប្អួននាងតែប៉ុណ្ណោះ។ បើតាមច្បាប់ក្នុងប្រទេសឥណ្ឌូនេស៊ីការករណីចាប់រំលោភគឺត្រូវផ្តន្ទាទោសឲ្យជាប់គុកពី ៥-១៥ ឆ្នាំ ហើយបើក្នុងករណីជាសាច់ញាតិដូចករណីខាងលើ គេនឹងត្រូវបន្ថែមទោស ១/៣ នៃទំហំទោសដែលជនល្មើសត្រូវទទួលបន្ថែមទៀតផងដែរ។ប្រភព៖ Khmernote