ព្រលានយន្តហោះថ្មីរបស់កម្ពុជា មានស្តង់ដារមិនចាញ់ សឹង្ហបូរី និងប្រទេសថៃ ទេ ហើយតិចទៀតអ្នកហោះឆ្លងទ្វីបលែងពិបាកផ្ទេរជើងហោះហើរនៅព្រលានគេទៀតហើយ

តាមប្រភពព័ត៌មានក្រសួងព័ត៌មាន និងកាសែត AKP បានអោយដឹងថា ការបង្កើតអាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញថ្មីខ្នាត 4F លើផ្ទៃដីទំហំ ២៦០០ហិកតា ដែលអាចទទួលយន្តហោះខ្នាតធំបានស្ថិត នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល និងខេត្តតាកែវ គឺមានស្តង់ដារប្រហាក់ប្រហែលអាកាសយាន ដ្ឋានប្រទេសអាស៊ានមួយចំនួន ដោយក្នុងនោះ ឯកឧត្តម ជា អូន រដ្ឋលេខាធិការប្រចាំការ និងជាអ្នកនាំពាក្យ អាកាសចរ ស៊ីវិល បានប្រាប់ថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីនេះមានទំហំប្រហាក់ប្រហែល នឹងអាកាសយានដ្ឋាននៅប្រទេសថៃ និងប្រទេសសិង្ហបុរី ដែលអាចប្រើប្រាស់ សម្រាប់ឱ្យយន្តហោះធុនធំហោះហើរផ្លូវឆ្ងាយរយៈពេលពី១២ ដល់ ១៦ម៉ោង ដូចជាទៅបារាំង ឬសហរដ្ឋអាមេរិក ហោះហើរចេញឬចុះចតបាន។

ក្នុងនោះដែរឯកឧត្តម ជា អូន ដដែលក៏បានបន្ថែមទៀតថា អាកាសយាន្តដ្ឋាននអន្តរជាតិ ភ្នំពេញថ្មីខ្នាត 4F នេះមិនចាញ់ព្រលានយន្តហោះសុវណ្ណភូមិ របស់ប្រទេសថៃ និងព្រលានយន្តហោះនៅសឹង្ហបូរី នោះទេ ដោយវាមានផ្ទៃដីស្មើទៅនឹងប្រលានយន្តហោះទាំងនោះ ហើយម៉្យាងទៀតវាគឺជាការប្រឡងប្រណាំងគ្នាមួយផ្នែកអាកាសចរស៊ីវិលយើង ជាមួយនឹងគេ។ ឯកឧត្តមបានបន្ថែមអោយដឹងទៀតថា សម្រាប់ការហោះហើយពីព្រលានយន្តហោះយើងទៅកាន់ប្រភេទសភាគខាងកើត និងភាគខាងលិច ពោលគឺពាក់កណ្តាលផែនដី ដែលប្រើរយៈពេលចន្លោះ ១៥ ទៅ ១៦ ម៉ោង ដោយយើងអាចហោះហើរដោយផ្ទាល់ពីព្រលានយន្តហោះរបស់យើង ដោយមិនចាំបាច់ផ្ទេរជើងហោះហើរនៅប្រទេសផ្សេងទៀតឡើយ ដោយសារតែយើងមានព្រលានយន្តហោះខ្នាតធំ ដែលអាចអោយយន្តហោះខ្នាតធំហោះឆ្លងទ្វីប ធ្វើការចុះចត និងហោះហើរបាន៕ ប្រភព៖ Khmernote