ឧកញ៉ា ឌួង ឆាយ បោះសំដីថាពេលជួបគ្នានៅខាងក្រៅទើបដឹងថា William Guang ខ្លាចលោក ដូច សុឺម៉ាអុីឃើញជូកឺលៀងចឹង

ជំលោះពាក្យសំដីនៅលើបណ្ដាញសង្គម Facebook រវាងលោកឧកញ៉ា ឌួង ឆាយ និង លោក William Guang បានប្រឈមមុខគ្នាដល់តុលាការខណៈដែលអ្នកទាំង២ត្រូវបានតុលាការក្រុងភ្នំពេញ កោះហៅអោយចូលបំភ្លឺ។ ថ្មីៗនេះដែរក្រោយពេលដែលលោកឧកញ៉ា ឌួង ឆាយ បានជួបជាមួយនឹងលោក William Guang ដោយចៃដន្យ លើកទី១ ក៏ស្រាប់តែលោកឧកញ៉ា ឌួង ឆាយ បានបោះសំដីទៅកាន់លោក William Guang ថាខ្លាចរូបលោកដល់ថ្នាក់ ដូច សុឺម៉ាអុីឃើញជូកឺលៀង ទៅហើយ។ លោកឧកញ៉ា ឌួង ឆាយបានរៀបរាប់នៅលើ Facebook ថា៖

“តុលាការក្រុងភ្នំពេញទើបហៅចូល 2 ថ្ងៃមុនអាឆ្កែកន្ទុយឃ្វៀន WG (វ៉ាំងដឺ) នូវតែឃ្វៀន ខ្ញុំមកតែឯងជាមួយភ្ញៀវបរទេសសោះអត់មានអង្គរក្សផង។ ឯងចាំបាច់ភ័យខ្លាចដល់ថ្នាក់សុំគេបើកផ្លូវក្រោយចេញដែរអី, សួរតាមត្រង់ឯងមិនចេះខ្មាស់ ស្រីៗមកជាមួយ 2-3 នាក់, អង្គរក្សឯង 3-4 នាក់ និងបុគ្គលិក Neo Skybar ជិត 100 នាក់នឹងទេអី??? លើកទី 1 ជួបខាងក្រៅដោយចៃដន្យបានដឹងថាវាខ្លាចខ្ញុំប៉ុណ្ណា, ដូចសុឺម៉ាអុីឃើញជូកឺលៀងចឹង” ប្រភព៖ khmernote