អភិក្រមទី៥ របស់សម្តេចប្រហែលត្រូវប្រើទៀតហើយ! ទម្លាយមុខឧត្តមសេនីយ៍ផ្កាយ 3 ដែលទះកំភ្លៀងអ្នកចម្រៀងស្រីនៅបឹងមាស ព្រោះខឹងមិនព្រមទៅរួមរក្ស័ជាមួយខ្លួន

ក្រោយផ្ទុះករណីហឹង្សាដោយចេតនាមួយពីសំណាក់មន្ត្រីយោធាពាក់ផ្កាយ 3 នៅលើស្មា ដោយធ្វើការទះកំភ្លៀងលើនារីអ្នកចម្រៀងម្នាក់ ក្រោយពេលដែលនាងបដិសេធមិនព្រមទៅរួមរក្ស័តាមសំណើរលោកផ្កាយ 3 ខាងលើ ដោយក្រោយមកក៏បែកធ្លាយដ៏អ្នកកាសែត រឿងកាន់តែធំទើបអោយគេរត់ការលួចទៅសម្របសម្រួលស្ងាត់ៗសង 8000 ដុល្លារដើម្បីបញ្ចប់រឿង ប៉ុន្តែមិនបានបង្ហាញពីអត្តសញ្ញាណរបស់ជនបង្កឡើយ។ មុននេះបន្តិចលោក ផែង វណ្ណៈ ក៏បានទម្លាយមុខមាត់ពិតរបស់លោកឧត្តមសេនីយ៍ផ្កាយ 3 រូបនោះ ដោយលោកបានរៀបរាប់ថា៖

“ស្គាល់​មុខផ្កាយ៣​ ទះកំភ្លៀងអ្នកចំរៀង​នៅ​បឹងមាស​ហេីយ​ លោកឧត្ដមសេនីយ៍​ផ្កាយ​៣​ ប៉ុល​ ស៊ីនួន​ នាយទាហានជាន់ខ្ពស់​នៅ​ក្រសួង​ការពារ​ជាតិ​ ដែលសំបូរទៅដោយរឿងអាស្រូវ​ ត្រូវ​បាន​គេ​ស្គាល់​ថា​ជាជនដៃដល់​ដែលប្រេី​ហឹង្សាលេីនារី​អ្នកចម្រៀង​នៅ​ភោជនីយដ្ឋាន​ បឹងមាស​ កាលពីយប់ថ្ងៃទី​២៧​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០១៩​ ។ ប្រភពព័ត៌មាន​ក្រៅផ្លូវការបានអោយដឹងថា​ បន្ទាប់​ពី​បែកធ្លាយព័ត៌មានស្ដីអំពី​អំពើ​ហឹង្សា​ដែលលោកផ្កាយ៣​ វាយទៅលេីអ្នកចំរៀង​ ព្រោះ​តែនាងបដិសេធមិនទៅបំរេីតណ្ហាលោកនោះ​ ស្រាប់តែ​លោកផ្កាយបី​លួចចូលមកចរចារសម្របសម្រួលគ្នាស្ងាត់ៗដេីម្បីបញ្ចប់រឿងដោយ​លោកផ្កាយបី​ សងជម្ងឺចិត្តទៅអោយអញនកចំរៀងចំនួនទឹកប្រាក់​ ៨០០០​ ដុល្លារ​ ។ ប៉ុន្តែ​អ្នកសម្របសម្រួល​ព្យាយាម​លាក់​អត្តសញ្ញាណ​លោកផ្កាយបី​ ។ តែទីបំផុតក្រដាស់មិនអាចខ្ចប់ភ្លេីងបានទេ​ ។ មហាជនរងចាំមេីលចំណាត់ការបន្ត​ តេី​លោកឧត្ដមសេនីយ៍​ផ្កាយ​៣​ ប៉ុល​ ស៊ីនួន​ ត្រូវរួចខ្លួន​ ឬ​ យ៉ាងណា​ ? គួរបញ្ជាក់ថា​កន្លងមកលោក​ផ្កាយ​៣​ ប៉ុល​ ស៊ីនួន​ ធ្លាប់ត្រូវបានគយចាប់ឡានអត់ពន្ធម្ដងរួចមកហេីយនៅខេត្តបាត់ដំបង​ ។” ប្រភព៖ Khmernote.tv