ជឿ ឬមិនជឿ ប្រពន្ធគាត់នៅកាស៉ីណូ ឃើញផ្ទាល់ភ្នែក ឃើញបុរស់ម្នាក់ពាក់អាវពណ៌ ស ខោពណ៌ប្រផះ ដើរបុកគាត់ តែក្រោយពេលបុកខំងាកមើលអត់ឃើញសោះ ដល់ពេលបើកកាមេរ៉ាមើលស្រាប់តែ….

យោងតាមហ្វេសបុកឈ្មោះ Sok Ratana បានឲ្យដឹងថា៖ ហេតុការណ៍មួយបានធ្វើអោយខ្ញុំព្រឺក្បាលខ្លាំងណាស់ វាបានកើតឡើងនៅកន្លែងធ្វើការខ្ញុំ រឿងមួយដែលខ្ញុំនឹកស្មានមិនដល់ ប្រពន្ធខ្ញុំគឺជានាក់ឃើញផ្ទាល់ភ្នែកហើយគាត់បានប្រាប់ខ្ញុំថា គាត់មើលឃើញបុរស់ម្នាក់ពាក់អាវពណ៌ ស ខោពណ៌ប្រផះ បានដើរយ៉ាងលឿនសំដៅមករកគាត់ ហើយបុកប៉ះគាត់ធ្វើអោយគាត់ប៉ើងសក់ក្បាល ពេលគាត់ងាកមើលទៅក្រោយរកមើលស្រាប់តែគ្មានអីសោះ

គាត់ភ័យណាស់គាត់បានរត់មកប្រាប់ខ្ញុំអោយដឹង ខ្ញុំមិនអស់ចិត្តខ្ញុំក៏បានឆែកកាមេរ៉ាមើលខ្ញុំមិនបានឃើញបុរសដែលពាក់អាវសរនោះទេ គឺខ្ញុំឃើញតែសក់ប្រពន្ធខ្ញុំដូចជាមានអ្វីមកទាញនឹងប៉ះធ្វើអោយសក់ក្បាលគាត់ប៉ើងឡើងលើ បើបងប្អូនមិនជឿសុំកុំប្រមាណណា បងប្អូនអាចមើលបានតាមវីដេអូខាងក្រោមនេះ វិញ្ញាណពិតជាមានមិនថាកន្លែងណារឺទីណាទេ៕