លោក ហ៊ុន ម៉ានិត ហួសចិត្តនឹងបុគ្គលិក លក់ឧបករណ៍កីឡានៅក្រុមហ៊ុន Seara Sports, Life Fitness ក្រោយប្រើពាក្យសំដីមិនសមរម្យមកលើរូបលោក

លោក ហ៊ុន ម៉ានិត ដែលជាកូនប្រុសរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាមន្ត្រីជាន់ខ្ពស់ម្នាក់នៅក្នុងក្រសួងការពារជាតិ ត្រូវបានបុគ្គលោកក្រុមហ៊ុន Seara Sports, Life Fitness ដែលជាក្រុមហ៊ុនលក់ឧបករណ៍ហាត់ប្រាណ និងកីឡាផ្សេងៗប្រើពាក្យមិនសមរម្យ ពេលដែលរូបលោកចូលទៅទិញឧបករណ៍ហាត់ប្រាណដើម្បីហាត់អោយស្រកគីឡូ ដែលហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី ៣ ខែមិនា ឆ្នាំ២០១៩។ លោក ហ៊ុន ម៉ានិត បានរៀបរាប់នៅលើ Facebook របស់លោកថា ៖

“ខ្ញុំមានការដកពិសោធន៍ថ្មីមួយ ដែលចង់ចែករំលែក អោយបងប្អូន.. ខ្ញុំបានចូលទៅរកឧបករណ៍កីឡានៅឯក្រុមហ៊ុន Seara Sports, Life Fitness ក្រែងរកឧបករណ៍ហាត់ដើម្បីហាត់ស្រកគីឡូ។ ទៅរកមិនបានពេញចិត្តហើយ ត្រូវគេដៀលថាយើងល្ងង់ទៀត គេថាទាល់តែអ្នកឆ្លាត ក្រឡេកមើលទៅឃើញឧបករណ៍របស់គេដឹងថាមួយណាល្អ អ្នកដែលមិនឆ្លាតទេដែលមើលមិនដឹងថាល្អមួយណានោះ។ គេថាមេរបស់គេរកស៊ីជាមួយសុទ្ធតែអ្នកមានមុខមានមាត់។ កន្លែងដែលគេរៀបចំនៅ rosewood hotel មួយទៀតគេរៀបចំនៅឯ កន្លែងកីឡា បន្ទាយ កន្លែងទាំងពីរនេះគឺសុទ្ធតែស្គាល់ច្បាស់ ចឹងបានគេថាមេគេចាប់ដៃជាមួយអ្នកគ្រាន់បើ។ ចុងក្រោយខ្ញុំក៏ចេញពីSeara Sports, Life Fitnessមក បើគេមើលងាយចឹងហើយនោះ ខ្ញុំមិនដឹងថាអ្នកផ្សេងមានអារម្មណ៍ រឺក៏ការដកពិសោធន៍ដូចនេះដែរទេនៅSeara Sports, Life Fitness។ ខ្ញុំបានទៅទិញសម្ភារៈកីឡានៅកន្លែងផ្សេងដែលគេរាក់ទាក់ហើយមិនបានមើលងាយខ្ញុំ។ បើបុគ្គលិកធ្វើរបៀបនេះ ក្រុមហ៊ុននឹងមានបញ្ហាជាមិនខាន។” ប្រភព៖ Khmernote