ក្រុម TN Kandal “A” ដឹកដៃជើងខ្លាំង៣ក្រុមទៀតនៃទីលាន Tiger Street Football Festival 2019 ទៅវគ្គផ្តាច់ព្រ័ត្រនៅភ្នំពេញ

ខេត្តកណ្តាល ៖ ព្រឹត្តិការណ៍ការប្រកួតនៃក្របខណ្ឌពានរង្វាន់ Tiger Street Football Festival 2019 បានរកឃើញបេក្ខជន៤ក្រុមទៀត ខណៈក្រុម TN Kandal “A” រក្សាជើងឯកប្រចាំមណ្ឌលខេត្តកណ្តាល បន្ទាប់យកឈ្នះលើក្រុម SERV “A” ៣ ទល់ ២ នៅវគ្គផ្តាច់ព្រ័ត្រ នាយប់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩ នេះនៅមណ្ឌលទី៨ នាសួនច្បារច្រមុះជ្រូកមាត់ទន្លេ ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយការប្រកួតមាន៤៦ក្រុម។

សម្រាប់ក្រុម TN Kandal “A” មុននឹងបានគ្រងតំណែងជើងឯកប្រចាំមណ្ឌលខេត្តកណ្តាលដោយយកឈ្នះក្រុម Blue Moon “A” លទ្ធផល ៥ទល់២ និងក្រុម SERV “A” យកឈ្នះក្រុមព្រែកប្រាកីឡា “A” លទ្ធផល ៤ទល់៣ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ។ ចំពោះផ្តាច់ព្រ័ត្រក្រុម TN Kandal “A” យកឈ្នះលើក្រុម SERV “A” ៣ទល់២ ហើយក្រុមព្រែកប្រាកីឡា “A” ដណ្តើមបានចំណាត់ថ្នាក់លេខ៣ ក្រោយឈ្នះក្រុមក្រុម Blue Moon “A” លទ្ធផល៣ទល់២ ។

ចំពោះរង្វាន់ក្រុមជើងឯកមណ្ឌលកណ្តាល គឺក្រុម TN Kandal “A” ទទួលបានប្រាក់រង្វាន់១,០០០ដុល្លារ ក្រុមជើងឯករងបានទៅលើក្រុម SERV “A” ប្រាក់រង្វាន់៧០០ដុល្លារ ក្រុមចំណាត់ថ្នាក់លេខ៣បានទៅ លើក្រុមព្រែកប្រាកីឡា “A”ប្រាក់រង្វាន់៣៥០ដុល្លារ ក្រុមចំណាត់ថ្នាក់លេខ៤ បានទៅលើក្រុម Blue Moon “A” ទទួលបានប្រាក់រង្វាន់១៥០ដុល្លារ ។

ដោយឡែកមណ្ឌលខេត្តកណ្តាលដែលជាមណ្ឌលទី៨នេះគណៈកម្មាធិការរៀបចំការប្រកួតយក៤ក្រុមដើម្បីទៅ ចូលរួមការប្រកួតវគ្គផ្តាច់ព្រ័ត្រទូទាំងប្រទេសនៅរាជធានីភ្នំពេញ ថ្ងៃទី១៦ និងទី១៧ មីនា ២០១៩ ខាងមុខនេះ ជាពិសេសមានឱកាសជួបផ្ទាល់ជាមួយកំពូលតារាបាល់ទាត់ពិភពលោកគឺកីឡាករបាល់ទាត់ Ronaldinho។

https://1.bp.blogspot.com/-FwBhNojJork/XHzmEEgRM8I/AAAAAAAAOHQ/Bm3cw6BhclY6l2l49QfCnWQOrwtGIlElgCLcBGAs/s1600/3W1A6336.jpg

បន្ទាប់ពីការប្រកួតបានបញ្ចប់ក៏មានការប្រគំតន្ត្រីដ៏អស្ចារ្យ នាពេលរាត្រីដោយមានការចូលរួមពីសំណាក់ កំពូលតារាចម្រៀងល្បីៗជាច្រើនរូបក្នុងប្រទេសកម្ពុជារួមមាន លោក ព្រាប សុវត្ថិ កញ្ញា ពេជ្រ សោភា លោក នី រតនា កញ្ញា ឈិន ម៉ានិច កញ្ញា រ៉េត ស៊ូហ្សាណា និងឌីជេ Maily ។ ហើយតារាចម្រៀងទាំងអស់បាន លើកយកសុទ្ធសឹង ជាបទញ៉ាក់កន្ត្រាក់អារម្មណ៍ ជាហេតុធ្វើឲ្យ អ្នកគាំទ្រ នៅក្រុងតាខ្មៅសប្បាយរីករាយ និងរាំកម្សាន្តទៅតាមចង្វាក់ភ្លេង យ៉ាងសប្បាយរីករាយ គ្រប់គ្នាពេញខាងមុខឆាកតន្រ្តី។

ស្រាបៀរថៃហ្គ័រជាស្រាបៀរដែលមានគុណភាពខ្ពស់លំដាប់ថ្នាក់អន្តរជាតិមានដើមកំណើតតាំងពីឆ្នាំ១៩៣២នៅប្រទេសសិង្ហបុរី និងមានលក់នៅច្រើនជាង៧០ប្រទេសនៅទូទាំងពិភពលោក ហើយស្រាបៀរថៃហ្គ័រឈ្នះ ពានរង្វាន់លំដាប់ថ្នាក់អន្តរជាតិច្រើនជាង៤០មេដាយផ្នែករសជាតិ និងគុណភាព។

សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការ របស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH
ពិសាដោយការទទួលខុសត្រូវ៕